ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា ១លានដុល្លារអាម៉េរិកដល់មូលនិធិគន្ធបុប្ផាកម្ពុជា

ភ្នំពេញ៖ ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជាបានឧបត្ថម្ភថវិកា ១លានដុល្លារអាម៉េរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ពិធីប្រគល់-ទទួលថវិកាខាងលើនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាក្រោមវត្តមានអគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា លោកស្រី អ៊ុក ម៉ាលី និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា លោក រស់ សីលវ៉ា។

ថវិកាចំនួន ១លានដុល្លារនេះ ក៏ត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលតំណាងដោយ លោកវេជ្ជ. Denis Laurent អគ្គនាយក និងជាតំណាងមូលនិធិគន្ធបុប្ផាស្វីស និងលោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យកុមារគន្ធបុប្ផាភ្នំពេញ។

អគ្គហិរញ្ញិកកាកបាទក្រហមកម្ពុជា លោកស្រី អ៊ុក ម៉ាលី បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរជូនចំពោះគណៈប្រតិភូ ក៏ដូចជាស្ថាបនិក-ថ្នាក់ដឹកនាំ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលខិតខំប្រឹងប្រែងកៀរគររកមូលនិធិដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ជាពិសេស ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យកុមារគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាកម្មសុខភាព ជូនស្ត្រីមានផ្ទៃពោះ និងកុមារកម្ពុជារាប់ម៉ឺន រាប់សែននាក់នៅទូទាំងប្រទេស។

ទន្ទឹមនឹងនេះ លោកស្រី អ៊ុក ម៉ាលី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិគន្ធបុប្ផាស្វីស ដែលនៅតែបន្តឧបត្ថម្ភគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននិរន្តរភាពទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផា។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា លោក រស់ សីលវ៉ា ក៏បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជាដែលបានបន្តរួមចំណែកជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលនេះបានបង្ហាញពីការគិតគូររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការលើកកម្ពស់សុខុមាលភាពកុមារ ដែលជាមូលធនមនុស្សនៅកម្ពុជា និងជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ។

ទន្ទឹមនឹងជំនួយដ៏ថ្លៃថ្លានេះ លោក រស់ សីលវ៉ា ក៏បានបង្ហាញអំពីបញ្ហាប្រឈមរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដូចជា ស្ត្រីសម្រាលកូននៅពុំទាន់មានគ្រែសម្រាកគ្រប់គ្រាន់ អត្រាមរណភាពទារកទើបកើតនៅមន្ទីរពេទ្យកុមារគន្ធបុប្ផាភ្នំពេញ នៅមានកម្រិតមួយដែលគួរត្រូវយកចិត្តទុកដាក់បន្ថែម និងមន្ទីរពេទ្យក៏កំពុងសាងសង់អគារសម្ភពថ្មីមួយ ដែលមានគ្រែសម្រាកចំនួន ១២០គ្រែ (ក្នុងនោះមានគ្រែសម្រាកព្យាបាលសង្គ្រោះទារកចំនួន ២០គ្រែ) នៅមន្ទីរពេទ្យជ័យវរ័្មនទី៧សៀមរាប និងបានពង្រីកបន្ថែមលើការព្យាបាលជំងឺមហារីកផ្សេងៗលើកុមារ តាមវិធីព្យាបាលដោយថ្មាំគីមីផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក