ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលរំលឹកឱ្យឪពុកម្តាយនាំកូនអាយុចាប់ពី៣ឆ្នាំឡើងទៅ ទៅទទួលវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ

ភ្នំពេញ៖ ខណៈនៅតាមបណ្តាប្រទេសមួយចំនួនលើសាកលលោកកំពុងរាតត្បាតវីរុសកូវីដ-១៩ បំប្លែងថ្មី ពពួក Omicron XBB.1.5 និងពពួកថ្មីៗផ្សេងៗទៀត ក្រសួងសុខាភិបាលកម្ពុជាបានក្រើនរំលឹកពលរដ្ឋអាយុចាប់ពី៣ឆ្នាំឡើងទៅ ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា។

ក្រសួងសុខាភិបាលបានណែនាំឪពុកម្តាយ និងអាណាព្យាបាលទាំងអស់នាំកូនអាយុចាប់ពី៣ឆ្នាំដល់អាយុក្រោម៥ឆ្នាំ អាយុចាប់ពី៥ឆ្នាំដល់អាយុក្រោម១២ឆ្នាំ និងអាយុចាប់ពី១២ឆ្នាំឡើងទៅ ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ដើម្បីបង្កើនភាពស៊ាំបុគ្គល និងសហគមន៍ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ សាជាថ្មី។

ពលរដ្ឋ និងឪពុកម្តាយអាចនាំកូនទៅចាក់វ៉ាក់សាំងនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ រួមមានមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ទូទាំងរាជធានី-ខេត្តទាំង២៥ ដែលស្ថិតនៅជិតទីលោកអ្នក។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បាននិយាយថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីមនុស្សនៅឡើយទេ។ លោកស្រី បានណែនាំពលរដ្ឋត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដើម្បីសុខភាពល្អរៀងៗខ្លួន និងទប់ស្កាត់ការវិលត្រឡប់ទៅរកសភាពលំបាករស់នៅដូចពេលមុនៗដោយពលរដ្ឋត្រូវរួមគ្នាបន្ត៣ការពារ និង៣កុំ។

លោកស្រីថ្លែងថា៖«យើងមិនដឹងថានឹងមានការបំប្លែងវីរុសកូវីដ-១៩ថ្មី ដល់ត្រឹមណាទេ ហើយបើវាចេះតែបំប្លែងខ្លួនវាដូច្នេះ ហើយបើវាអាចចាប់ដៃជាមួយមេរោគផ្សេងៗទៀត ក្លាយជាមេរោគថ្មីស្រឡាងមួយទៀតដែលមានភាពឆ្លងខ្លាំងជាងមុនៗ និងធ្ងន់ធ្ងរជាងពេលមុនៗនោះ តើពិភពលោក នឹងអាចកើតមានជាវិបត្តិធ្ងន់ធ្ងរទៀតដែរទេ?»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក