ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក នេត្រ ភក្ត្រា៖ ការបង្កើតវត្តមានសត្វព្រៃនៅតំបន់អង្គរជាផ្នែកមួយនៃការបង្កើនរបាយសត្វព្រៃនៅកម្ពុជា

សៀមរាប៖ អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា ថ្លែងថាការបង្កើតវត្តមានសត្វព្រៃនៅក្នុងតំបន់អង្គរគឺជាផ្នែកមួយនៃការបង្កើនរបាយសត្វព្រៃនៅក្នុងតំបន់ព្រៃរបស់ប្រទេសកម្ពុជា។

លោក នេត្រ ភក្ត្រា លើកឡើងបែបនេះក្នុងអំឡុងពេលដឹកនាំអ្នកសារព័ត៌មានទស្សនាកិច្ចតំបន់ព្រៃឧទ្យានជាតិអង្គរ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។

លោកឱ្យដឹងថា អាជ្ញាធរជាតិអប្សរា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃក៏បានសហការគ្នាបានលែងសត្វទោចមង្កត់ ៤គូ (៨ក្បាល) ក្នុងតំបន់ព្រៃឧទ្យានជាតិអង្គរនេះ ដោយបច្ចុប្បន្នសត្វទោចនោះបានកើតកូនចំនួន៧ ធ្វើឱ្យកើនឡើងសរុប ១៥ក្បាល ដែលនេះជាលទ្ធផលបង្ហាញពីភាពជោគជ័យនៃសហប្រតិបត្តិការនេះ។

លោកបានឱ្យដឹងទៀតថា ការដែលអាចបង្កើនវត្តមានសត្វព្រៃនេះ ដោយសារកម្ពុជាមានសុខសន្តិភាពពេញលេញ អាចផ្តល់ឱកាសក្រសួង និងអង្គការពាក់ព័ន្ធមានការគិតគូរក្នុងការការពារ និងអភិរក្សសត្វព្រៃ។ ម៉្យាងទៀត ដោយសារមានការគ្រប់គ្រងនិងអភិរក្សពីអាជ្ញាធរជាតិអប្សរា និងកម្លាំងមន្ត្រីឧទ្យានុរក្សដែលនៅការពារតំបន់នេះ ចាត់ទុកជាទីតាំងមានសុវត្ថិភាពខ្ពស់ ទើបអង្គការសម្ព័ន្ធមិត្តសត្វព្រៃធ្វើការលែងសត្វព្រៃមួយចំនួនក្នុងតំបន់ព្រៃឧទ្យានជាតិអង្គរនេះ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា កិច្ចការជាបន្តទៀតគឺពង្រឹង និងការពារជម្រកសត្វព្រៃឱ្យមានសុវត្ថិភាព ដើម្បីឱ្យសត្វព្រៃមានលទ្ធភាពបន្តកំណើត ដោយក្រសួងបរិស្ថានបានបង្កើតយុទ្ធនាការអន្ទាក់សូន្យដើម្បីអប់រំផ្សព្វផ្សាយដល់ពលរដ្ឋឱ្យមានការយល់ដឹងពីផលប៉ះពាល់ដែលកើតចេញពីអន្ទាក់។

អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា លោក ជូរ៉ា ឌីណា បានឱ្យដឹងថា ក្រោយមានការដោះលែងកន្លងមក ធ្វើឱ្យតំបន់ឧទ្យានអង្គរក្រៅពីទេសចរណ៍បែបប្រវត្តិសាស្រ្ត ឥលូវនេះមានទេសចរណ៍បែបធម្មជាតិមួយទៀតតាមរយៈការទស្សនាព្រៃ និង សត្វព្រៃដែលបានដោះលែង ដែលជាអាចទាក់ភ្ញៀវទេសចរណ៍បានមួយផ្នែកទៀត។

គួរឱ្យដឹងដែរថា ឧទ្យានជាតិអង្គរជាឧទ្យានជាតិទីមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២៥ ដោយបច្ចុប្បន្នព្រៃក្នុងតំបន់អង្គរមានសត្វដែលត្រូវបានដោះលែងសត្វព្រៃច្រើនប្រភេទដូចជា សត្វទោច សត្វស្វាព្រាម សត្វឈ្លូស សត្វសំពោច សត្វឆ្មាដាវ កេងកង ក្ងោក និងសត្វភេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក