ភ្នំពេញ៖ មេដឹកនាំប្រឆាំងមួយរូបគឺលោក អ៊ូ ច័ន្ទឬទ្ធិ ត្រូវបានព្រះមហាក្សត្រលើកលែងទោសក្រោយពីលោកបានសុំចុះចូលជាមួយនឹងគណបក្សប្រជាជនកម្ពុជា។
លោក អ៊ូ ច័ន្ទឬទ្ធិ ត្រូវបានព្រះមហាក្សត្រប្រកាសលើកលែងទោសនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ ជាមួយនឹងសកម្មជនប្រឆាំងម្នាក់ទៀតគឺលោក ទុំ ប៊ុនថន។
លោក អ៊ូ ច័ន្ទឬទ្ធិ ត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ២០ឆ្នាំ ខណៈលោក ទុំ ប៊ុនថន ត្រូវបានផ្ដន្ទាបទោសឲ្យជាប់ពន្ធនាគារចំនួន ៦ឆ្នាំ។
កាលពីថ្ងៃទី៣១ ខែឧសភា មេដឹកនាំជាន់ខ្ពស់មួយរូបនៃក្រុមប្រឆាំងគឺលោក អ៊ូ ច័ន្ទឫទ្ធិបានដាក់លិខិតស្នើសុំមកកាន់ប្រធានគណបក្សប្រជាជនកម្ពុជាដើម្បីចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សដ៏ធំមួយនេះ៕