ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ៥០០នាក់ ចូលរួមយកព័ត៌មានក្នុងព្រឹត្តិការកីឡាអាស៊ានប៉ារ៉ាហ្គេម

ភ្នំពេញ៖ ប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC លោក ផុស សុវណ្ណ បានបញ្ជាក់ថា អ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ៥០០នាក់ បានចុះឈ្មោះត្រៀមយកព័ត៌មានក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមខាងមុខនេះ ក្នុងនោះមានសារព័ត៌មានអន្តរជាតិជាង ១០០នាក់។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាឱកាសចុះត្រួតពិនិត្យការរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្តាល MPC នៅថ្ងៃទី៣០ ខែឧសភា លោក ផុស សុវណ្ណ បានបញ្ជាក់ថា បន្ទប់សម្រាប់អ្នកសារព័ត៌មានចូលបំពេញការ (MPC) អាចផ្ទុកអ្នកសារព័ត៌មានចន្លោះពី ២៥០នាក់ ទៅ ៣០០នាក់។ ក្នុងបន្ទប់នោះផងដែរ នឹងមានរៀបចំអាហារសម្រន់ឥតគិតថ្លៃដល់អ្នកសារព័ត៌មានផងដែរ។

បើតាមលោក ផុស សុវណ្ណ អ្នកសារព័ត៌មានអាចចុះយកព័ត៌មាននៅតាមទីលានប្រកួតនានា ដូចនឹងការប្រកួតកីឡាស៊ីហ្គេមផងដែរ ប៉ុន្តែលើកលែងតែពិធីបើក-បិទអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដោយតម្រូវឱ្យមានការកំណត់តំបន់សម្រាប់អ្នកសារព័ត៌មាន។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានស្នើឱ្យម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្សព្វផ្សាយជូនដំណឹងអំពីកម្មវិធីប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមឱ្យបានញឹកញាប់ ហើយស្ថានីយទូរទស្សន៍នីមួយៗត្រូវជូនដំណឹងរត់ជាអក្សរតាមកញ្ចក់ទូរទស្សន៍អំពីទីកន្លែងប្រកួត ម៉ោងប្រកួតប្រភេទកីឡា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក