ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានក្លិប Leeds United សុំអភ័យទោសចំពោះការកាត់ចេញពី Premier League

អង់គ្លេស៖ ប្រធានក្លិប Leeds United លោក Andrea Radrizzani បានធ្វើការសុំអភ័យទោសទៅកាន់អ្នកគាំទ្រ បន្ទាប់់ពីក្លិបត្រូវបានកាត់ចេញពីក្របខណ្ឌ Premier League និងបាននិយាយថាក្លិបរៀនសូត្របានបទពិសោធន៍អំពីកំហុសឆ្គងរបស់ខ្លួន។ គួរឱ្យដឹងថា​ Leeds United ត្រូវបានតម្លើងពីលីគ Championship មកកាន់ Premier League កាលពីឆ្នាំ២០២០ និងត្រូវបានកាត់ចេញទៅកាន់លីគទៅ២វិញនារដូវកាលនេះ បន្ទាប់ពីបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ ១៩។ 

ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Leeds ស្ថិតនៅតំបន់ West Yorkshire ត្រូវបានគេចាប់អារម្មណ៍នូវទម្រង់លេងបែបប្រយុទ្ធរបស់ខ្លួន ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក លោក Marcelo Bielsa ប៉ុន្តែបានបាត់បង់ស្ថិរភាពប្រព័ន្ធលេងរបស់ខ្លួន និងបានផ្លាស់ប្តូរគ្រូបង្វឹកចំនួន ៤នាក់ក្នុងរដូវកាលនេះ និងចុងក្រោយក្រោមការដឹកនាំរបស់លោក Sam Allardyce មុននឹងត្រូវកាត់ចោលនៅប្រកួតចុងក្រោយ។ 

ក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Radrizzani និយាយថា៖ "យើងបានព្យាយាមបណ្ដាក់ទុនដើម្បីធ្វើយ៉ាងណារក្សា Leeds United ឱ្យបន្តបង្ហាញខ្លួននៅ Premier League ប៉ុន្តែក្នុងការខិតខំប្រឹងប្រែងដើម្បីកែលម្អក្លឹប យើងក៏មានកំហុសឆ្គងមួយចំនួនផងដែរ។ យើងត្រូវតែទទួលយកនូវអ្វីដែលយើងបានសម្រេចចិត្ត ដើម្បីធានាថាយើងបានរៀនសូត្រអំពីកំហុសទាំងអស់នេះ ​និងដើម្បីភាពរីកចម្រើននាពេលអនាគត"។ 

លោក Radrizzani បានបន្តថា៖ "យើងត្រូវការយុទ្ធសាស្រ្តច្បាស់លាស់ ដើម្បីបន្តចក្ខុវិស័យរបស់យើងសម្រាប់ក្លឹប ហើយការងារទាំងអស់នេះកំពុងបន្តទៅមុខ ហើយយើងសង្ឃឹមថានឹងមានការតែងតាំងបានត្រឹមត្រូវ និងច្បាស់លាស់ចំពោះមុខតំណែង និងតួនាទីសំខាន់ៗមួយចំនួនក្នុងរចនាសម្ព័ន្ធរបស់ក្លិប។ សូមបញ្ជាក់ថា លោក Andrea Radrizzani ថ្មីៗនេះក៏ទើបតែបានព្រមព្រៀងឈានទៅកាន់ការគ្រប់គ្រងក្លិប Sampdoria នៃក្របខណ្ឌ Serie A របស់អ៉ីតាលី។ ងាកមកកាន់លទ្ធផលរបស់ Leeds United នារដូវកាលនេះវិញ ពោលគឺក្រោយឆ្លងកាត់ ៣៨ប្រកួត ឈ្នះ ៧ ស្មើ ១០ និងចាញ់ ២១ប្រកួត មាន៣១ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ ១៩ និងត្រូវបានកាត់ចេញពី Premier League រួមគ្នាជាមួយ Leicester City និង Southampton៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក