ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Jose Mourinho មិនច្បាស់លាស់អំពីអនាគតរបស់លោកជាមួយ AS Roma

អ៉ីតាលី៖ អ្នកចាត់ការក្លិបបាល់ទាត់ AS Roma លោក Jose Mourinho បាននិយាយថា លោកមិនទាន់ច្បាស់អំពីអនាគតនៃការងាររបស់លោកជាមួយក្លិប AS Roma ឡើយ បន្ទាប់ពីបរាជ័យដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៤-១ ទល់នឹង Sevilla និងបានត្រឹមជើងឯករងនៃពានរង្វាន់ UEFA Europa League រដូវកាលនេះ។ 

បរាជ័យនេះមានន័យថាក្លិប AS Roma នឹងពុំទទួលបានកៅអីបង្ហាញខ្លួននៅពានរង្វាន់ UEFA Champions League រដូវកាលក្រោយឡើយ ខណៈដែលសំណួរ និងពាក្យចចាមរ៉ាមជាច្រើនបានលេចឮថា លោក Jose Mourinho ទំនងជានឹងចាកចេញពីក្លិបដែលមានមូលដ្ឋាននៅរដ្ឋធានីអ៉ីតាលីមួយនេះ ហើយនឹងទៅដឹកនាំក្លិប Paris Saint-Germain នារដូវកាលក្រោយជំនួសវិញ។ 

ថ្លែងប្រាប់សារព័ត៌មាន Sky Sports Italia អ្នកចាត់ការដែលមានរហស្សនាមថា "Special One"​ រូបនេះនិយាយថា៖ "ខ្ញុំបានព្យាយាមគ្រប់ពេលវេលាទាំងអស់ ហើយឆន្ទៈរបស់ខ្ញុំពុំនៅតែដដែលនោះទេ។ ខ្ញុំបាននិយាយទៅកាន់ថ្នាក់ដឹកនាំក្លិបកាលពីខែធ្នូថា ខ្ញុំធ្លាប់ទទួលបានការចរចាពីសំណាក់ជម្រើសជាតិព័រទុយហ្គាល់។ ខ្ញុំនៅមិនទាន់ទទួលបានការទាក់ទងណាមួយនៅឡើយទេចាប់តាំងពីខែធ្នូមក ហើយខ្ញុំក៏នៅសល់កិច្ចសន្យាមួយឆ្នាំទៀតជាមួយក្លិប ដែលនេះគឺជាស្ថានភាពបច្ចុប្បន្ន"។ 

គួរបញ្ជាក់ថា នេះគឺជាបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុបជាលើកដំបូងរបស់ JM ប៉ុន្តែលោកបាននិយាយថា លោកពិតជាមានមោទនភាពចំពោះទម្រង់លេងរបស់ក្រុមទាំងមូល ហើយក៏បានទទួលស្គាល់ថារដូវកាលនេះពុំមែនជារដូវកាលល្អរបស់ក្លិបឡើយ។ ក្រៅពីនេះ លោក Jose Mourinho ក៏បានធ្វើការរិះគន់ទៅលើលោកអាជ្ញាកណ្ដាល Anthony Taylor ផងដែរ ដោយលោកបាននិយាយថា បុរសសញ្ជាតិអង់គ្លេសខាងលើចាយកាតលឿងច្រើនពេកហើយក្នុងការប្រកួតនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក