ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

រដ្ឋមន្ត្រីការងារថាទីផ្សារការងារនៅកម្ពុជាផ្ដល់អត្រាខ្ពស់ជិត ១០០ភាគរយនៃកម្លាំងពលកម្មសរុប

ភ្នំពេញ៖ រដ្ឋមន្ត្រីការងារបានលើកឡើងថាអត្រាការងារធ្វើនៅកម្ពុជាមានកំណើនខ្ពស់ដល់ ៩៩,៣%នៃកម្លាំងពលកម្មសរុប ដោយសារគោរនយោបាយដឹកនាំត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រី អ៊ិត សំហេង បានថ្លែងក្នុងវេទិកាមួយនៃសាលាភូមិន្ទរដ្ឋបាលថា ការរក្សាបាននូវភាពរឹងមាំនៃអត្រាការងារធ្វើខ្ពស់របស់កម្ពុជាដោយសារការទាក់ទាញវិនិយោគិនពីប្រទេសមកដាក់វិនិយោគដោយក្នុងនោះជាឧស្សាហកម្មទំនើប ដែលមានតម្លៃបន្ថែម និងផលិតភាពខ្ពស់។

លោកថាការមកដល់នៃឧស្សាហកម្មទំនើបបានទាក់ទាញកម្លាំងពលកម្មមានជំនាញជាងមុន ជាមួយនឹងលក្ខខណ្ឌការងារល្អ និងផ្ដល់នូវប្រាក់ចំណូលខ្ពស់ថែមទៀតផង។

ជាងនេះទៀតដើម្បីឆ្លើយតបនឹងតម្រូវការការងារក្រសួងបានបន្តបង្កើនឱកាសការងារក្នុងប្រទេស តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដោយបានផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ ពង្រីកការផ្តល់ប្រឹក្សាយោបល់ និងមគ្គុទេសក៍ការងារ រៀបចំវេទិការការងារ និងបណ្តុះបណ្តាលជំនាញត្រៀមចូលទីផ្សារការងារជាដើម ហើយប្រជាជនក៏មានជម្រើសក្នុងការស្វែងរកឱកាសការងារក្រៅប្រទេសស្របច្បាប់ ដែលមានលក្ខខណ្ឌការងារល្អ និងប្រាក់ចំណូលខ្ពស់ផងដែរ។

លោកបន្ថែមថាក្រសួងការងារនៅតែបន្តលើកកម្ពស់សុវត្ថិភាពការងារ និងសុខភាពកម្មករនិយោជិត តាមរយៈការរៀបចំច្បាប់ ការកែលម្អគុណភាពមធ្យោបាយដឹកជញ្ជូនឱ្យកាន់តែមានសុវត្ថិភាព និងតាមស្តង់ដារបច្ចេកទេស ជំរុញការចូលរួមរបស់និយោជកក្នុងការគាំទ្រដល់ទារកដ្ឋានសហគមន៍ ដែលនៅក្បែរតំបន់រោងចក្រជាដើម។

ពីឆ្នាំ២០១៦-ឆ្នាំ២០២៥ ក្រសួងបានអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមដែលមានភាពគ្រប់ជ្រុងជ្រោយ ស្របតាមដំណាក់កាល និងកម្រិតនៃការអភិវឌ្ឍប្រទេស ដែលបាននិងកំពុងអនុវត្ត លើសពីនេះការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម ឆ្នាំ២០១៩ បានធ្វើឱ្យប្រព័ន្ធសន្តិសុខសង្គមកម្ពុជា កាន់តែមានលក្ខណៈពេញលេញ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក