ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

PSG របូតពានបើកឆាករដូវកាលថ្មី France Super Cup

បារាំង៖ ក្រុម Lille បានយកឈ្នះក្រុមខ្លាំង Paris Saint-Germain ដោយលទ្ធផល ១-០ យប់មិញនេះ ដើម្បីគ្រងជើងឯកពាន Trophee Des Champions ឬពាន France’s Super Cup ដែលមានន័យថា ក្រុមរបស់លោក Mauricio Pochettino ចាប់ផ្តើមរដូវកាលថ្មីដោយមិនសមប្រកបឡើយ។

ពាន Trophee Des Champions នេះ គឺជាការជួបគ្នារវាងម្ចាស់ជើងឯក Ligue1 ឆ្នាំចាស់ ទល់នឹងជើងឯកពាន Coupe De France ឆ្នាំចាស់។ ជ័យជម្នះរបស់ Lille យប់មិញនេះ ធ្វើបានសម្រេចដោយខ្សែបម្រើព័រទុយហ្គាល់ Xeka ទម្លុះសំណាញ់ទីរបស់ Keylor Navas នៅនាទីទី៤៤។

យ៉ាងណាក្តី PSG យប់មិញនេះ អវត្តមានកីឡាករសំខាន់ៗជាច្រើនរួមមាន អ្នកចាំទី Donnarumma, ខ្សែការពារ Sergio Ramos, Neymar, Angel Di Maria និង Kylian Mbappe ជាដើម ខណៈ Lille ក៏អវត្តមានកីឡាករ Key Player សំខាន់ផងដែររួមមាន Renato Sanchez និង Zeki Celik។

រដូវកាល Ligue1 ២០២១/២០២២ នឹងចាប់ផ្តើមនៅចុងសប្តាហ៍ក្រោយ ដោយ Paris Saint-germain ត្រូវជួបជាមួយ Troyes នៅថ្ងៃសៅរ៍ ខណៈ Lille នឹងចាប់ផ្តើមយុទ្ធនាការការពារជើងឯករបស់ខ្លួនជួបជាមួយ Metz នៅថ្ងៃអាទិត្យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក