ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

កម្ពុជាអាចនាំចេញ បង្គា ត្រី អន្ទង់ ខ្យង និងជលផលជាច្រើនមុនទៀត ទៅទីផ្សារចិនក្នុងឆ្នាំនេះ

ភ្នំពេញ៖ កម្ពុជាអាចនាំចេញផលិតផលជលផលធម្មជាតិសំខាន់ៗចំនួន ១២ប្រភេទដូចជា បង្គា ត្រី អន្ទង់ និងខ្យងជាដើម ទៅកាន់ទីផ្សារចិននៅក្នុងឆ្នាំ២០២៣នេះ ក្រោយក្រុមហ៊ុននាំចេញបានបញ្ចប់ការចុះបញ្ជីនៅក្នុងប្រព័ន្ធ «ព័ត៌មាននចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស» របស់រដ្ឋបាលគយនៃប្រទេសចិនរួចរាល់នៅចុងខែឧសភានេះ។

បើតាមព័ត៌មានផ្សាយនៅទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា ក្រុមហ៊ុនដែលត្រូវបានអនុញ្ញាតឱ្យនាំចេញផលិតផលជលផលធម្មជាតិទាំង១២មុខទៅទីផ្សារចិននៅក្នុងឆ្នាំ២០២៣ គឺក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation។

គួរឱ្យដឹងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ចិន និងកម្ពុជាបានចុះហត្ថលេខារួមគ្នាលើពិធីសារស្តីពីលក្ខខណ្ឌ តម្រូវការត្រួតពិនិត្យ និងអនាម័យផលិតផលជលផលធម្មជាតិក្នុងការនាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក