កូឡាឡាំពួរ៖ មេដឹកនាំប្រឆាំងលោក សម រង្ស៊ី បានចូលទៅក្នុងប្រទេសម៉ាឡេស៊ីយ៉ាងស្ងាត់ទាំងដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមិនបានដឹង ខណៈត្រូវបានចេញទៅវិញដោយមានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសម៉ាឡេស៊ីផង។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៣១ ខែឧសភា ក្រសួងការបរទេសម៉ាឡេស៊ីឱ្យដឹងថា គ្មានកម្មវិធីសាធារណៈណាមួយត្រូវបានប្រារព្ធឡើងអំឡុងពេល សម រង្ស៊ី មានវត្តមានក្នុងប្រទេសម៉ាឡេស៊ីទេ និងបានចេញពីប្រទេសម៉ាឡេស៊ីហើយកាលពីព្រឹកថ្ងៃទី៣១ ខែឧសភា។
ទាក់ទិននឹងការចូលក្នុងប្រទេសម៉ាឡេស៊ីដោយលោក សម រង្ស៊ី នេះត្រូវបានក្រសួងការបរទេសបញ្ជាក់ថានាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម មិនបានដឹងនោះទេ។
លោក សម រង្ស៊ី បានបាត់បង់ទីតាំងឈរជើងរបស់ខ្លួនមួយនៅអាស៊ានហើយខណៈមេដឹកនាំរូបនេះរំពឹងខ្លាំងលើការចូលទៅប្រទេសម៉ាឡេស៊ីបន្ទាប់ពីលោកអាន់វ៉ាដែលធា្លប់ជាមេដឹកនាំបក្សប្រឆាំងចូលកាន់តំណែង។
នាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់ផ្ដាំទៅក្រុមប្រឆាំងថាកុំរំពឹងខ្លាំងពេកព្រោះការដឹកនាំរដ្ឋមួយវាលើសពីអ្វីដែលពួកគេដឹង ព្រោះលោក អាន់វ៉ា ជានាយករដ្ឋមន្ត្រីហើយលោកក៏បានបញ្ជាក់ពីជំហររបស់ខ្លួនជាមួយនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ៕