ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បណ្ឌិត សាយ បូរី ជំរុញឱ្យមានការសិក្សាពីមនោគមវិជ្ជានយោបាយរបស់សម្ដេចតេជោ

ភ្នំពេញ៖ បណ្ឌិត សាយ បូរី បានលើកឡើងថានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជាអ្នកប្រាជ្ញខ្មែរមួយរូបដែលឆ្នើមក្នុងទស្សនវិជ្ជា និងរដ្ឋបាលសាធារណ ដែលបញ្ញាវ័ន្តខ្មែរគួរតែសិក្សាស្រាវជ្រាវអំពីមនោគមវិជ្ជានយោបាយរបស់លោក។

លោកបណ្ឌិត សាយ បូរី បានសរសេរនៅលើហ្វេសបុកផ្ទាល់ខ្លួនលោកកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ថា ក្នុងប្រវត្តិសាស្ត្រកម្ពុជាលោកឃើញនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន តែម្នាក់គត់ដែលសត្រូវខំជាន់ពន្លិចតែមិនលិច ដែលជាមោទនភាពជាតិខ្មែឬមួយហើយក៏ជាចំណុចដែលបង្រួបបង្រួមជាតិដ៏សំខាន់មួយដែរ។

លោកបណ្ឌិតបានសរសេរថា៖ «បញ្ញវ័ន្តខ្មែរគួរតែសិក្សាស្រាវជ្រាវអំពីមនោគមវិជ្ជានយោបាយរបស់លោក សម្រាប់បង្រៀនផងដែរ។ យើងសព្វថ្ងៃស្គាល់តែអ្នកប្រាជ្ញបរទេស មិនដឹងថាយើងមានអ្នកប្រាជ្ញរបស់ខ្លួនដែរ។ កម្ពុជាមានភ័ពសំណាងធំក្រៃលែងដែលមានអ្នកប្រាជ្ញក្នុងតួអង្គសម្តេចតេជា»។

បណ្ឌិត សាយ បូរី កើតឆ្នាំ១៩៤០ អាចហៅថាជាគ្រូនៃបណ្ឌិតភាគច្រើននៅកម្ពុជាមួយរូបដែលទទួលបានការគោរពពីបញ្ញាវ័ន្តជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុក។ លោកបានបញ្ចប់ការសិក្សាបណ្ឌិតផ្នែកច្បាប់នៅទីក្រុងប៉ារីសឆ្នាំ១៩៧៤ និងជាប្រធានស្ថាបនិកគណៈមេធាវីកម្ពុជាក្នុងឆ្នាំ១៩៩៥៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក