ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គ.ជ.ប ចាប់ផ្តើមដំណើរការបោះពុម្ពសន្លឹកឆ្នោតជាង ១៣លានសន្លឹក

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃនេះ ទី០១ ខែមិថុនា ចាប់ផ្តើមបោះពុម្ពសន្លឹកឆ្នោតជាង ១៣លានសន្លឹកសម្រាប់ចែកទៅតាមទីតាំងការិយាល័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ទាំង២៥រាជធានី-ខេត្ត។

អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា បានប្រាប់ឱ្យសារព័ត៌មាន EAC news ឱ្យដឹងថា គ.ជ.ប គ្រោងបោះពុម្ពសន្លឹកឆ្នោតជាង ១៣លានសន្លឹក ដោយជាង ១១លានសន្លឹកនឹងយកទៅចែកចាយនៅតាមការិយាល័យបោះឆ្នោតនីមួយៗ និងជាង ១លានសន្លឹកទៀតសម្រាប់បម្រុងទុក។

លោក ហង្ស ពុទ្ធា អះអាងថា ក្នុងដំណើរការបោះពុម្ពសន្លឹកឆ្នោតនេះ គ.ជ.ប នឹងដាក់ពង្រាយកងកម្លាំងយាមការពារនៅរោងពុម្ព ហើយក៏នឹងអញ្ជើញគណបក្សនយោបាយ និងភាគីពាក់ព័ន្ធមកត្រួតពិនិត្យនៃដំណើរការបោះពុម្ពសន្លឹកឆ្នោតនេះ។

អ្នកនាំពាក្យគ.ជ.ប បញ្ជាក់ថា មកដល់ពេលនេះ គ្រប់គណបក្សនយោបាយទាំង១៨ គឺសុទ្ធតែពេញចិត្តនឹងលេខរៀងក្នុងសន្លឹករបស់ខ្លួន ហើយពុំមានគណបក្សណាមួយរារែក និងដកខ្លួនចេញពីការប្រកួតប្រជែងយកសន្លឹកឆ្នោតឡើយ។

លោកថា៖ «គណបក្សទាំង១៨ គឺសុទ្ធតែទទួលយកលេខរៀងរបស់ខ្លួន ហើយគណបក្សទាំងអស់កំពុងតែរៀបចំប្រើប្រាស់នូវលេខរៀងនេះ ដើម្បីត្រៀមខ្លួនឆ្ពោះទៅរកការឃោសនាដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា មានរយៈពេល ២០ថ្ងៃ»

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ បានអះអាងនៅក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានខ្សែកាបកាត់ទន្លេសាប និងស្ពានអាកាសឬស្សីកែវកាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ថា ដំណើរការបោះពុម្ពសន្លឹកឆ្នោតរបស់គ.ជ.ប នៅតែប្រព្រឹត្តិដោយរលូន បើទោះបីមានការតវ៉ាពីគណបក្សមួយចំនួនក៏ដោយ។

សម្តេចតេជោ ថ្លែងថា៖ «ឥឡូវគេ (គ.ជ.ប) បោះពុម្ពសន្លឹកឆ្នោតហើយ គេអត់ថយក្រោយដោយសារម្នាក់ ឬពីរនាក់ មួយបក្ស ឬពីរបក្សទេ គេអត់ថយក្រោយទេ ទោះបីតវ៉ាដល់ងាប់តាំងខ្លួនទៅទៀត ក៏គ្មានអ្នកគេធ្វើដែរ»

សម្ដេចបានអំពាវនាវដល់សមាជិកបក្សនេះកុំជឿតាមការញុះញង់របស់មេដឹកនាំបក្សនេះឱ្យតវ៉ានឹងរាជរដ្ឋាភិបាល និងគ.ជ.បឱ្យសោះ ខណៈសម្តេចតេជោបានឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សាពីផ្លូវច្បាប់ប្រឆាំងនឹងគណបក្សភ្លើងទៀនផងដែរ។

បើតាមអ្នកនាំពាក្យគ.ជ.ប ពលរដ្ឋចំនួន ៩ ៧១០ ៦៥៥នាក់ ក្នុងនោះស្រី ៥ ១៦១ ៩០៩នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលមានសិទ្ធិទៅបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានការិយាល័យបោះឆ្នោតសរុបចំនួន ២៣ ៧៨៩៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក