ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

BREAKING NEWS នាយករដ្ឋមន្ត្រីទម្លាយព័ត៌មានសម្ងាត់ពីក្រុមប្រឆាំងដែលមានបំណងចង់ធ្វើឃាតសម្ដេច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចនឹងជម្រះបញ្ជីជាមួយមេដឹកនាំប្រឆាំងមួយរូបដែលមានបំណងចង់ធ្វើឃាដសម្ដេចតាមរយៈការប្រើប្រាស់មនុស្សដែលជាចារកម្មរបស់សម្ដេច។ សម្ដេចតេជោបានលើកឡើងថាមនុស្សរបស់សម្ដេចមានគ្រប់កន្លែងទាំងអស់ហើយផែនការទុច្ចរិតរបស់មេដឹកនាំប្រឆាំងរូបនោះត្រូវបានទម្លាយមកប្រាប់ចំមនុស្សរបស់សម្ដេចតែម្ដង។

ក្នុងសារពិសេសក្នុង Channel Telegram នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រុមប្រឆាំងហាក់មានអំណួតដែលថាមានមនុស្សរបស់ពួកគេនៅក្បែរនាយករដ្ឋមន្ត្រីតែគេមិនបានដឹងទេថាមនុស្សរបស់គេនោះគឺជាមនុស្សរបស់សម្ដេចទេ។ សម្ដេចថាពួកក្រុមប្រឆាំងដឹងរឿងពីសម្ដេចតែរឿងដែលសម្ដេចចង់ឱ្យដឹងប៉ុណ្ណោះ។

សម្ដេចតេជោថា៖ «ខ្ញុំយកព័ត៌មានពីអស់លោកបានព័ត៌មានពិតតាមរយៈមនុស្សរបស់ខ្ញុំនៅជាមួយអស់លោកដែលមនុស្សខ្លះជេហ៊ុន សែន ឮជាងគេផង។ចំណែកអស់លោកយកព័ត៌មានពីខ្ញុំគឺជាព័ត៌មានដែលខ្ញុំចង់ឲ្យតែប៉ុណ្ណោះ។ ដោយសារខ្ញុំឃើញអស់លោកល្ងង់ពេកបានខ្ញុំប្រាប់ពីការពិតនៃការចារកម្មឥតស្រម៉ោលមួយនេះដើម្បីឆ្លាតបន្តិច»។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាពេលនេះគឺបន្ទាប់ពីមេដឹកនាំក្រុមប្រឆាំងម្នាក់នៅក្រៅស្រុកឈ្មោះ ឆាំ ឆានី បានលួងចិត្តសមាជិករបស់ខ្លួនក្រោយបែកធ្លាយសំឡេងសម្ងាត់នៃផែនការទៅនាយករដ្ឋមន្ត្រីថាកុំបារម្ភព្រោះមានអ្នកយកការពីសម្ដេចទៅឱ្យក្រុមខ្លួនផងដែរ។

សម្ដេចថានេះគឺជារឿងដែលល្ងង់ខ្លៅរបស់ក្រុមប្រឆាំងព្រោះថាមនុស្សដែលយកព័ត៌មានពីសម្ដេចនោះគឺជាមនុស្សរបស់សម្ដេចទេ ហើយថែមទាំងធ្វើឱ្យក្រុមប្រឆាំងទុកចិត្តថាជាមនុស្សរបស់ខ្លួននិងទុកចិត្តដល់ថ្នាក់ប្រាប់ឱ្យចារកម្មនោះធ្វើឃាតសម្ដេចថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថារឿងនេះសម្ដេចនឹងជម្រះបញ្ជីជាមួយមេដឹកនាំប្រឆាំងរូបនោះនាពេលក្រោយ។

គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី៣១ ខែឧសភា នាយករដ្ឋមន្ត្រីកម្ពុជាបានទម្លាយសារសំឡេងពីផែនការសម្ងាត់របស់លោក ឆាំ ឆានី ក្នុងការរៀបចំការតវ៉ាលើបណ្ដាញសង្គមវាយប្រហារនាយករដ្ឋមន្ត្រី និងគ.ជ.ប បន្ទាប់ពីបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឱ្យចូលរួមបោះឆ្នោត។ ការបែកធ្លាយសារសំឡេងនេះត្រូវបានសមាជិកប្រឆាំងគ្នាឯងឈឺចិត្តរហូតស្នើឱ្យមានការតាមរកអ្នកទម្លាយរឿងនេះទៅសម្ដេចតេជោផងដែរ ខណៈសម្ដេចតេជោឆ្លើយតបថាព្រោះតែក្រុមនេះទុច្ចរិតទើបមានមនុស្សមិនគាំទ្រលួចផ្ញើសំឡេងសម្ងាត់នេះមក៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក