ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ពលរដ្ឋអាចអញ្ជើញមកទស្សនាពិធីបើក-បិទ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម នៅទីតាំង ៣កន្លែងនៅភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំទីតាំងចំនួន៣ សម្រាប់បញ្ចាំងស្លាយ LED ផ្សាយបន្តផ្ទាល់ នៃពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ និងពិធីបិទនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ០២៣ ចេញពីពហុកីឡដ្ឋានជាតិមរតកតេជោ។

ទីតាំងទាំង៣នោះ គឺនៅសួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ទី២ នៅសួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងទីតាំងទី៣ គឺនៅទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងមានការផ្សាយបន្តផ្ទាល់ចាប់ពីល្ងាចម៉ោង៦ រហូតដល់ចប់កម្មវិធី។ រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញអញ្ជើញចូលរួមគាំទ្រទស្សនាការផ្សាយបន្តផ្ទាល់នេះឱ្យបានច្រើនកុះករ និងអធិកអធម។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ មិនចាញ់ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមឡើយ ពោលនឹងមានការបាញ់កំាជ្រួចអបអរសាទរច្រើនជាងស៊ីហ្គេម។

សម្តេចតេជោ បានជំរុញឱ្យពលរដ្ឋគាំទ្រ និងលើកទឹកចិត្តដល់អត្តពលិកជនមានពិការភាពកម្ពុជា និងអត្តពលិកជនមានពិការភាពនៅបណ្តាប្រទេសដែលចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក