ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលចាត់ទុកកុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

ភ្នំពេញ៖ នាឱកាសអបអរខួបលើកទី៧៤ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២២ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

នៅក្នុងគ្រប់ដំណាក់កាល ទាំងអស់នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យក «មនុស្ស‍‍» ជាវិស័យអាទិភាព ចម្បងបំផុត ហេតុនេះហើយការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពល សម្រាប់ការអភិវឌ្ឍកម្ពុជានាពេលអនាគត។

រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តយ៉ាងពេញលេញនិងមានចក្ខុវិស័យច្បាស់លាស់ក្នុងការលើកកម្ពស់ សិទ្ធិនិង ឧត្តមប្រយោជន៍របស់កុមារ ដោយធ្វើយ៉ាងណាឱ្យកុមារក្រុមគ្រួសារ និងសហគមន៍ទទួលបាននូវគុណ ភាពនិងគុណតម្លៃនៃការរស់នៅក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញនិង គោលការណ៍នីតិរដ្ឋ តាមរយៈការចូលរួមយ៉ាងសកម្ម ពេញលេញ និងស្មើភាពគ្នាក្នុងការអភិវឌ្ឍគ្រប់វិស័យ និងគ្រប់កម្រិត។

រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងវិស័យសុខាភិបាល តាមរយៈ ការលើកកម្ពស់សុខភាពបន្តពូជ ការផ្ដល់អាហារូបត្ថម្ភដល់កុមារ និងការកាត់បន្ថយមរណភាពមាតា ទារក និង កុមារ។ ក្នុងនោះ អត្រាមរណភាពរបស់មាតា កុមារអាយុក្រោម៥ឆ្នាំ និងអត្រាមរណភាពទារក មានការថយចុះ គួរឱ្យកត់សម្គាល់ ដែលនេះជាការពន្លឿនវឌ្ឍនភាពបន្ថែមទៀតឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយ ចីរភាពឆ្នាំ២០៣០។ នៅក្នុងឆ្នាំ២០២២ កុមារប្រមាណ៩៤%នៃកុមារទាំងអស់ដែលមានអាយុ០-៤ឆ្នាំ មាន សំបុត្រកំណើត។ ភាគរយនេះគឺមានកម្រិតខ្ពស់បំផុតនៅរាជធានីភ្នំពេញប្រមាណជិត៩៤% នៅទីប្រជុំជន ផ្សេងៗមានជិត៩៧%និងនៅតំបន់ជនបទមានជិត៩៣%។

ចំពោះវិស័យអប់រំ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើន ការចូលរៀនប្រកបដោយសមធម៌នៅគ្រប់ភូមិសិក្សា ជាពិសេសការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ រួមទាំង វិធានការលើកកម្ពស់គុណភាព និងការឆ្លើយតបរបស់សេវាអប់រំ តាមរយៈការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ការលើកទឹកចិត្ត ការបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេវាអប់រំគ្រប់ លំដាប់ថ្នាក់។

ដោយមើលឃើញថាការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ក៏បានបង្កបញ្ហាប្រឈមដល់កុមារ គឺការចាប់ជំរិត ការជួញដូរខុសច្បាប់ ការកេងប្រវ័ញ្ច ការរំលោភបំពាន ការរំលោភបំពានផ្លូវភេទតាមអនឡាញ និងឧក្រិដ្ឋកម្មផ្សេងៗទៀត ដែលប៉ះពាល់ដល់ផ្លូវចិត្ត និងផ្លូវកាយដល់កុមារ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ២០១៩-២០២៩ និង បានរៀបចំផែនការអនុវត្តជាពីរដំណាក់កាល។

បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងអនុវត្តផែនការដំណាក់កាលទី១ ស្ដីពី ប្រព័ន្ធកិច្ចការពារកុមារឆ្នាំ២០១៩-២០២៥។ ទន្ទឹមនេះ នៅក្នុងឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានសិក្សាវិភាគស្ថានភាពដំបូងនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជា។ តាមរយៈ លទ្ធផលនៃការវិភាគ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានដាក់ចេញនូវផែនការសកម្មភាព ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ២០២១-២០២៥ ដែលជាផែនការពហុវិស័យ មានភាពប្រទាក់គ្នារវាងក្រសួង ស្ថាប័នដែលបំពេញការងារទាក់ទងនឹងកុមារ។

ជាមួយគ្នានេះក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារក៏បានដាក់ចេញនូវគោលការណ៍ណែនាំថ្នាក់ជាតិ ស្ដីពីកិច្ចការពារកុមារតាមប្រព័ន្ធ អនឡាញ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនិងអភិក្រមបរិយាបន្នរួមមួយក្នុងការឆ្លើយតបចំពោះ ការគំរាមកំហែងនិងគ្រោះថ្នាក់ដែលកុមារអាចជួបប្រទះនៅតាមប្រព័ន្ធអនឡាញ។ ក្នុងចក្ខុវិស័យការពារនិង លើកកម្ពស់ឧត្តមប្រយោជន៍របស់កុមារ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំសេចក្តីព្រាងច្បាប់ស្ដីពីកិច្ចការពារកុមារនៃព្រះរាជាណាចក្រកម្ពុជាដែលជាលិខិត បទដ្ឋានគតិយុត្តឆ្លើយតបប្រកបដោយបរិយាបន្នទៅលើគ្រប់បញ្ហារបស់កុមារផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក