ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តម្រូវការកើនខ្ពស់ខ្លាំង សូម្បីវ៉ាក់សាំង Pfizer និង Moderna ក៏ឡើងថ្លៃ

អឺរ៉ុប៖ ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer Inc. និង Moderna Inc. បានបង្កើនតម្លៃលក់ចេញប្រភេទវ៉ាក់សាំងបង្ការកូវីដ-១៩របស់ខ្លួន ក្នុងកិច្ចសន្យាផ្គត់ផ្គង់ជាមួយបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបនានា។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានដ៏ល្បីល្បាញផ្នែកហិរញ្ញវត្ថុ The Financial Time។

តម្លៃសម្រាប់ការផ្គត់ផ្គង់ថ្មីមានការកើនឡើងដល់ ១៩,៥០អឺរ៉ូ (២៣,១៥ដុល្លារអាមរិក) ក្នុងមួយដូស សម្រាប់វ៉ាក់សាំងប្រភេទ Pfizer ខណៈតម្លៃចាស់សម្រាប់ការផ្គត់ផ្គង់ត្រឹមតែ ១៥,៥០អឺរ៉ូប៉ុណ្ណោះក្នុងមួយដូស។

មិនខុសគ្នាពី Pfizer ឡើយ វ៉ាក់សាំងប្រភេទ Moderna ក៏មានការកើនឡើងខ្ពស់ផងដែរ ត្បិតតម្លៃចាស់សម្រាប់ការផ្គត់ផ្គង់ទៅកាន់សហភាពអឺរ៉ុបត្រឹមតែជិត ២៣ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយដូស ប៉ុន្តែក្នុងកិច្ចសន្យាផ្គត់ផ្គង់ថ្មីបានកើនឡើងដល់តម្លៃ ២៥,៥០ដុល្លារក្នុងមួយដូសឯណោះ។ យ៉ាងណាក្តី តម្លៃនេះក៏មានការថយចុះបន្តិចដែរ បើប្រៀបធៀបនឹងតម្លៃនៃកិច្ចសន្យាដំបូងចំនួន ២៨,៥០ដុល្លារអាមេរិក្នុងមួយដូស តែបានចរចានៅសល់ត្រឹម ២៥,៥០ដុល្លារក្នុងមួយដូស ក្រោយការបញ្ជាទិញពីសហភាពអឺរ៉ុបមានការកើនឡើង។

តំណាងក្រុមហ៊ុនទាំងពីរ Pfizer និង Moderna មិនមានការបកស្រាយណាមួយជាផ្លូវការឡើយជុំវិញការតម្លើងថ្លៃវ៉ាក់សាំងរបស់ខ្លួនក្នុងកិច្ចសន្យាផ្គត់ផ្គង់ជាមួយសហភាពអឹរ៉ុបនេះ។

ជាមួយការបញ្ជាទិញមានការកើនឡើងខ្ពស់នេះ តំណាងសហភាពអឺរ៉ុបានឱ្យដឹងថា ប្រជាជនពេញវ័យក្នុងតំបន់អឺរ៉ុបចំនួន ៧០ភាគរយ គឺជាគោលដៅក្នុងការផ្តល់វ៉ាក់សាំងឱ្យបានរួចរាល់ត្រឹមដំណាច់រដូវក្តៅនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក