ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

«កំពង់ភ្លុក» ជាភូមិសហគមន៍នេសាទនៅនឹងតំបន់ព្រៃលិចទឹកនៃមាត់បឹងទន្លេសាប ពោរពេញទៅដោយសក្តានុពលទាក់ទាញខាងផ្នែកទេសចរណ៍

សៀមរាប៖ អភិបាលរងខេត្តសៀមរាប លោក ឃឹម ហ្វីណង់ បានដឹកនាំក្រុមការងារចម្រុះ សរុប ៦០នាក់ ដើម្បីទទួលបានធាតុចូលមួយចំនួនសម្រាប់ការរៀបចំផែនការគាំទ្រជីវភាព និងការអភិវឌ្ឍសហគមន៍ «កំពង់ភ្លុក» ដ៏មានសក្តានុពល និងដើម្បីស្វែងយល់ពីស្ថានភាពរស់នៅ បញ្ហាប្រឈម និងជីវភាពប្រចាំរបស់ប្រជាពលរដ្ឋប្រមាណ ១ ០០០គ្រួសារនៅក្នុងតំបន់នេះ។

លោក ឃឹម ហ្វីណង់ បានលើកឡើងលើបណ្តាញសង្គមផ្លូវការរបស់លោកនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ថា៖ «កំពង់ភ្លុក» ភូមិសហគមន៍នេសាទនៅជាប់នឹងតំបន់ព្រៃលិចទឹកនៃមាត់បឹងទន្លេសាប ដែលពោរពេញទៅដោយសក្តានុពលដ៏គួរឱ្យទាក់ទាញខាងផ្នែកទេសចរណ៍ និងការងារអភិរក្សបរិស្ថានជីវៈចម្រុះដ៏កម្រមួយនៅលើពិភពលោក»។

លោកបានឱ្យដឹងថា កន្លងមក កំពង់ភ្លុកតែងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិរួចមកហើយពីរបៀបរស់នៅ និងភាពស្រស់ស្អាតទៅតាមរដូវកាលនៃតំបន់ដើមរាំងលិចទឹក ប៉ុន្តែឧបសគ្គដ៏ធំមួយដែលរាំងស្ទះមិនឱ្យអ្នកកំពង់ភ្លុកទទួលបានអត្ថប្រយោជន៍ពេញលេញពីចំណុចពិសេសនោះ គឺការខ្វះខាតលើការគ្រប់គ្រងសំរាមសំណល់រឹងរាវ អនាម័យល្អនៅក្នុងសហគមន៍ និងការបង្កើតទម្លាប់រស់នៅស្អាតរបស់ប្រជាពលរដ្ឋនៅទីនេះ។

លោកបានឱ្យដឹងបន្ថែមថា កំពង់ភ្លុកត្រូវការផែនការរួមមួយសម្រាប់ការអភិវឌ្ឍប្រកបដោយចេរភាពរបស់ខ្លួន ផែនការដែលមានការចូលរួមនិងភាពជាម្ចាស់ខ្ពស់ពីសំណាក់សហគមន៍ខ្លួនឯងផ្ទាល់ តែមានការគាំទ្រតម្រង់ទិសពីសំណាក់អាជ្ញាធរមូលដ្ឋាន ការកៀរគរធនធានពីគ្រប់ទិសទី ការវិនិយោគពីវិស័យឯកជន ក៏ដូចជាចូលរួមពីសំណាក់អង្គការដៃគូ និងអ្នកស្ម័គ្រចិត្តផ្សេងៗផងដែរ។

អភិបាលរងរូបនេះគូសបញ្ជាក់ថា ការអភិរក្សបរិស្ថានគឺជាកត្តាស្លាប់រស់មួយសម្រាប់អ្នកកំពង់ភ្លុក ហើយការងារភាគច្រើននឹងពាក់ព័ន្ធទៅនឹងការអប់រំឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅទីនោះ ដោយត្រូវផ្សារភ្ជាប់ទៅនឹងអត្ថប្រយោជន៍ដែលសហគមន៍នឹងទទួលបានពីការចូលរួម នោះទើបអាចមានការលើកទឹកចិត្តឱ្យមានផ្លាស់ប្តូរឥរិយាបទទៅបាន។

លោកថា៖ «យើងត្រូវរកវិធីសាស្ត្ររំលេចឱ្យសហគមន៍អាចមើលឃើញ និងទទួលបានផលប្រយោជន៍ដោយផ្ទាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ពីរាល់ការខិតខំប្រឹងប្រែងអភិរក្សទាំងឡាយ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក