សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ថៃបន្តអនុវត្តវិធានការបិទខ្ទប់តឹងជាងមុនដល់ចុងខែសីហា ខណៈវីរុសដែលតាបន្តរាតត្បាត

ថៃ៖ រដ្ឋាភិបាលថៃបានបន្តដាក់ចេញនូវវិធានការរិតត្បិតយ៉ាងតឹងរ៉ឹងលើរាជធានីបាងកក (Bangkok) រួមទាំងបណ្តាខេត្តដែលមានហានិភ័យនៃការឆ្លងខ្ពស់រហូតដល់ដំណាច់ខែសីហានេះ ក្នុងគោលបំណងទប់ស្កាត់ និងកាត់បន្ថយការរាតត្បាតក្នុងសហគមន៍នូវវីរុសកូវីដ-១៩ បំលែងខ្លួនថ្មី Delta។

បំរាមដ៏តឹងរ៉ឹងដែលរួមមានការបិទការធ្វើដំណើរ កំណត់ម៉ោងបើកដំណើរការផ្សារទំនើប និងផ្សារដែលមានការជួបជុំមនុស្សច្រើន រួមទាំងការអនុវត្តបំរាមគោចរ បានអនុវត្តលើខេត្តចំនួន ២៩ ដែលចំនួននេះមានការកើនឡើង ត្បិតកាលពីខែកក្កដាកន្លងមក ការអនុវត្តវិធានការតឹងរ៉ឹងនេះធ្វើឡើងតែលើរាជធានី និងខេត្តចំនួន ១៣ប៉ុណ្ណោះ។ ដោយឡែក ភោជនីយដ្ឋាន និងទីតាំងលក់អាហារវិញ អាចអនុញ្ញាតបានតែសម្រាប់ការវេចខ្ចប់ប៉ុណ្ណោះ។

ក្រៅពីនោះ រដ្ឋាភិបាលក៏បានត្រៀមចាត់វិធានការទៅលើការផ្សព្វផ្សាយព័ត៌មានមិនពិត ជាពិសេសទៅលើវិធានការនៃការគ្រប់គ្រងការរាតត្បាតកូវីដ-១៩ នៅក្នុងប្រទេស ដែលលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ច័ន្ទ-អូចា បានហៅការចែកផ្សាយនូវព័ត៌មានទាំងនោះថាជារឿងមិនបានការ ដែលជះឥទ្ធិពលបន្ថែមលើការគ្រប់គ្រងស្ថានការកូវីដ-១៩ ក្នុងប្រទេស។

ចំនួនអ្នកឆ្លង និងអ្នកស្លាប់បានកើនឡើងយ៉ាងគំហុក ដោយបណ្តាមន្ទីរពេទ្យខ្វះគ្រែសម្រាប់ទទួលអ្នកជំងឺ ហើយកន្លែងបូជាសពជួបប្រទះការកកស្ទះដោយសារអ្នកស្លាប់មានចំនួនច្រើនហួសលទ្ធភាព។ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ប្រទេសថៃមានចំនួនអ្នកឆ្លងកូវីដ-១៩ សរុបចំនួនជាង ៦៣៣,០០០នាក់ និងមានអ្នកស្លាប់សរុបចំនួន ៥,១៦៨នាក់៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក