ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ទិវាគ្រួសាររបស់សាលាអាមេរិកាំងហ្គោលឌិនហ្គេតបង្កើនភាពជិតស្និតរវាងសិស្សនិងឪពុកម្ដាយចែករំលែកការអប់រំដល់សិស្សក្រីក្រ

ភ្នំពេញ៖ សាលាអាមេរិកាំងហ្គោលឌិនហ្គេតបានរៀបចំទិវាគ្រួសារជាលើកទី៤របស់ខ្លួននៅសាខាក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដើម្បីបង្កើតភាពស្និតស្នាលរវាងសិស្សនិងឪពុកម្ដាយ ក៏ដូចជាចែករំលែកនូវសកម្មភាពមនុស្សធម៌របស់មូលនិធិសាលាជួយកសាងសាលានៅតាមទីជនបទផងដែរ។

ទិវាគ្រួសារនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៧ និង២៨ ខែឧសភា កន្លងទៅដោយមានសិស្សានុសិស្ស ឪពុកម្ដាយ និងអាណាព្យាបាលសិស្សសាលាអាមេរិកាំងហ្គោលឌិនហ្គេតជាច្រើនចូលរួម។

ថ្លែងបើកទិវាគ្រួសារនេះអគ្គនាយិការងសាលាអាមេរិកាំងហ្គោលឌិនហ្គេតលោកស្រី ប៊ួច ប៊ុនផាន បានថ្លែងថាការរៀបចំកម្មវិធីនេះឡើងមានគោលបំណងបណ្ដុះគំនិតនិងស្មារតីរបស់សិស្សានុសិស្សឱ្យបានយល់ដឹងពីគុណតម្លៃនៃការគោរពដឹងគុណឪពុកម្ដាយ ជីដូនជីតា បុព្វការីជន និងគ្រូបាអាចារ្យ ដើម្បីជាការអភិរក្សប្រពៃណីវប្បធម៌ខ្មែរឱ្យគង់វង្សយូរអង្វែង។

លោកស្រីថា៖ «ប្រទេសជាតិមួយអាចបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាពបានវាត្រូវតែមានការចូលរួមជាចាំបាច់ពីគ្រួសារ»។

ទិវាក៏មានការថ្លែងចំណាប់អារម្មណ៍ពីមាតាបិតា រួមទាំងសិស្ស និងការសម្ដែងរបស់សិស្សដែលបានសិក្សានៅក្នុងសាសាលានេះផងដែរ។


តំណាងឪពុកម្ដាយ និងអាណាព្យាបាលលោក អ៊ុក វីឡា បានថ្លែងប្រាប់ EAC News ថាទិវាគ្រួសារនេះមានសារៈសំខាន់ជាខ្លាំងបន្ទាប់ពីការសិក្សារបស់កូនលោកបន្ថែមថាការផ្ដល់ឱ្យសិស្សបានយល់ពីតម្លៃនៃក្រុមគ្រួសារ និងវប្បធម៌ វាគឺជាប្រព័ន្ធមួយល្អក្នុងការសម្រួលនូវសីលធម៌ និងការដឹងគុណរបស់កូនចំពោះមាតាបិតារបស់ខ្លួន។

លោកថា៖ «តាមពិតប្រសិនបើរឿងនេះបន្តអនុវត្តគ្រប់ពេល ឬញឹកញាប់ ខ្ញុំគិតថាវាជាអាកប្បកិរិយាដ៏ល្អមួយ ហើយថែមទាំងបញ្ចូលផ្នត់គំនិតសម្រាប់កូនៗចំពោះឪពុកម្តាយរបស់ពួកគេ ហើយឪពុកម្តាយក៏មានមោទនភាព ភាពស្និទ្ធស្នាល ទំនាក់ទំនងក្នុងគ្រួសារផងដែរ»។

កម្មវិធីរយៈពេល២ថ្ងៃនេះបានរៀបចំឱ្យការតាំងពិព័ណ៌ស្នាដៃរបស់សិស្ស និងសកម្មភាពសិល្បៈមួយចំនួនផងដែរដូចជាផ្តិតស្នាមបាតដៃគ្រួសារ ការផាត់ព័ណ៌លើកូនជ្រូកជាដើមហើយថវិការដែលប្រមូលបានពីសកម្មភាពទាំងនេះនឹងត្រូវដាក់ក្នុងមូលនិធីសាលាអាមេរិកាំងហ្គោលឌិនហ្គេតដើម្បីជួយទៅដល់សាលារៀនមួយខ្នងនៅសាលាបឋមសិក្សាសាមគ្គីព្រះអាទិត្យ ស្ថិតនៅឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។


សិស្សថ្នាក់ទី៨នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត នួង ឆេងហេង និងលឹម ប៊ូចរដ្ឋា បានថ្លែងថា៖ «សប្បាយហើយសប្បាយចិត្តពេលដែលយើងលេងជាមួយគ្នាធ្វើរឿងល្អៗនិងរំលឹកអនុស្សាវរីយ៍ដែលយើងមានជាមួយគ្នាព្រោះនេះជាពេលយើងបញ្ចប់ឆ្នាំផងដែរ»។

ពេលដែល EAC បានសាកសួរពីការក្រាបសំពះឳពុកម្ដាយអ្នកទាំងពីរបានថ្លែងថា៖ «មានអារម្មណ៍ល្អដែលអ្នកផ្តល់ឱ្យពួកគេនូវផ្កានិងវត្ថុ។ មានអារម្មណ៍ល្អដើម្បីបង្ហាញពីរបៀបដែលអ្នកដឹងគុណពួកគេចំពោះអ្វីដែលពួកគេបានធ្វើសម្រាប់អ្នក។ ម៉ាក់ខ្ញុំស្អាតហើយប៉ាខ្ញុំក៏សង្ហាមិនកុហកទេ ខ្ញុំស្រលាញ់ប៉ាម៉ាក់»។

ណាក់ អាយុ ៨ឆ្នាំថាគេមានភាពរីករាយជាខ្លាំងដែលបានចូលរួមកម្មវិធីនេះដោយសារបានជួបជុំជាមួយសិស្សនិងមានសកម្មភាពសប្បាយៗជាច្រើន។

ណាក់ បាននិយាយថា៖ «ខ្ញុំគិតថានេះជាថ្ងៃអស្ចារ្យសម្រាប់សិស្ស»។

ក្នុងបន្ទប់ផាត់ព័ណ៌ទឹកថ្នាំចំរុះពណ៌បានប្រឡាក់លើដៃរបស់សិស្សតូចៗដែលកំពុងផាត់លើកូនជ្រូកដែលមានរូបជាច្រើនដែលគេពេញចិត្ត។ កូនជ្រូកទាំងនេះនឹងត្រូវយកទៅផ្ទះវិញបន្ទាប់ពីបានផាត់ព័ណ៌រួច។

GGAS Student: «វាជាកណ្ដុលមីគី។ ខ្ញុំចូលចិត្តវា ខ្ញុំនឹងយកវាទៅដាក់សន្សំលុយ»។


លោកស្រី សុភា ដែលកំពុងផាត់ព័ណ៌លើកូនជ្រូកជាមួយកូនលោកស្រីបានបង្ហាញចំណាប់អារម្មណ៍សកម្មភាពទាំងនេះបានធ្វើឱ្យកូនរបស់លោកស្រីក្លាហាន និងផ្ដោតអារម្មណ៍បានល្អ ជាពិសេសលោកស្រីសប្បាយចិត្តដែលបានឃើញកូនរបស់លោកស្រីចូលរួមសកម្មភាពជាមួយមិត្តភ័ក្ររបស់ពួកគេ។

លោកស្រីថា៖ «កម្មវិធីល្អ! និយាយទៅឱ្យក្មេងគាត់រីករាយចុះសង្គមស្គាល់គេឯងបានច្រើនហើយរីករាយជាមួយមិត្តភ័ក្ររបស់គាត់ទៀត»។

អាណាព្យាបាល និងសិស្សានុសិស្សសុទ្ធតែបានបង្ហាញនូវភាពរីករាយចំពោះទិវាគ្រួសារនេះគ្រប់គ្នាខណៈពួកគេបានចាត់ទុកទិវានេះជាទិវាដែលជំរុញដល់សកម្មភាពសិស្ស និងភាពជិតស្និតក្នុងគ្រួសាររបស់ពួកគេបន្ថែមទៀត។ ឪពុកម្ដាយបានបង្ហាញការទុកចិត្តចំពោះការអប់រំនៅសាលាហ្គោលឌិនហ្គេតផងដែរ។


លោកស្រី ហា សុគន្ធា បានថ្លែងថា៖ «ខ្ញុំឃើញក្មេងជាច្រើនដែលរៀនជាមួយ GGAS អាចទទួលបានលទ្ធផលច្រើន ហើយមិត្តរបស់ខ្ញុំក៏បានផ្តល់ដំបូន្មានខ្លះៗដល់ពួកយើងដែរ ព្រោះពួកគេមានកូនបីនាក់ដែលសិក្សានៅទីនេះ ហើយមូលហេតុពួកគេអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ ហើយពួកគេអាចនៅដោយខ្លួនឯងបាន។ ឯករាជ្យ ហើយអ្វីៗគឺល្អណាស់ ហេតុអីខ្ញុំពិភាក្សាជាមួយប្តីខ្ញុំ ហើយសម្រេចចិត្តកូនខ្ញុំមកទីនេះ»។

ម្ដាយរបស់សិស្សចំនួននាក់នាក់នៅសាលាអាមេរិកាំងហ្គោលឌិនហ្គេតថា៖ «សាលានេះល្អហើយកូនពីមួយឆ្នាំទៅមួយឆ្នាំឃើញគាត់រីកចម្រើនអ៊ីចឹងណា! អ៊ីចឹងយើងចេះតែបន្តឱ្យកូនរៀនរហូតអ៊ីចឹងទៅព្រោះអីកាលកូនខ្ញុំរៀនដំបូងគាត់ក៏រៀងខ្សោយដែរ ដល់ពេលឃើញគាត់រៀនបានមួយឆ្នាំទៅមួយឆ្នាំឃើញថាលទ្ធផលគាត់កាន់តែល្អ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក