ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមយុទ្ធយោធាកូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិក នឹងជះឥទ្ធិពលមិនល្អដល់ការផ្សះផ្សារទំនាក់ទំនងបងប្អូនកូរ៉េ

កូរ៉េខាងជើង៖ អ្នកនាង Kim Yo Jong ជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un បាននិយាយកាលពីថ្ងៃចន្ទ ទី០១ ខែសីហាម្សិលមិញនេះថា ប្រសិនបើកូរ៉េខាងត្បូងមានបំណងចង់ចូលរួមនៅក្នុងសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិកនាពេលខាងមុខ កត្តានេះនឹងជះឥទ្ធិពលអាក្រក់ទៅដល់ការកសាងទំនាក់ទំនងឡើងវិញរវាងបងប្អូនកូរ៉េទាំងពីរ។ នេះបើតាមការរាយការណ៍របស់ភ្នាក់ងារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA។

ការលើកឡើងរបស់ស្រ្តីដ៏មានឥទ្ធិពលរបស់កូរ៉េខាងជើងរូបនេះបានកើតមាន ក្រោយពីមេដឹកនាំនៃបណ្តាប្រទេសទាំងពីរគឺកូរ៉េខាងជើង និងខាងត្បូងកំពុងពិភាក្សាគ្នា និងពិចារណាអំពីការស្តារឡើងវិញនូវទំនាក់ទំនងភាគីទាំងពីរ ប៉ុន្តែក្នុងកំឡុងពេលជាមួយគ្នានេះកូរ៉េខាងត្បូងហាក់មិនលែងដៃពីទំនាក់ទំនងជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកដែរ ពោលគឺទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនកំពុងត្រៀមលទ្ធភាពធ្វើសមយុទ្ធយោធារួមគ្នាក្នុងខែសីហានេះផ្ទាល់។

អ្នកនាង Kim ហាក់ទម្លាក់បន្ទុកទៅលើកូរ៉េខាងត្បូងបន្តិច ដោយអ្នកនាងបាននិយាយថា រដ្ឋាភិបាល ព្រមទាំងកងទ័ពរបស់យើង (កូរ៉េខាងជើង) កំពុងសម្លឹងមិនដាក់ភ្នែកទៅលើជំហានបន្តរបស់ពួកគេ (កូរ៉េខាងត្បូង) ថាតើគេនឹងជ្រើសរើសផ្លូវមួយណា រវាងការហាត់សមយុទ្ធយោធា ឬការសម្រេចចិត្តដ៏ធំមួយ! ស្រេចតែលើពួកគេប៉ុណ្ណោះ។ ចំណុចនេះអ្នកនាង Kim ទំនងចង់សំដៅទៅលើការជ្រើសរើសសមយុទ្ធយោធាជាមួយអាមេរិក ឬការស្តារភាពជាបងប្អូនកូរ៉េឡើងវិញ។

គួរបញ្ជាក់ថា រដ្ឋាភិបាលប្រទេសទាំងពីរ ទើបបានបង្ហាញសញ្ញាណល្អនៃការស្តារទំនាក់ទំនងការទូតឡើងវិញ ដោយបានអនុញ្ញាតឱ្យមានការភ្ជាប់ជាថ្មីនូវប្រព័ន្ធទូរសព្ទ Hotline ក្រោយការកាត់ផ្តាច់តាំងពីខែមិថុនា ឆ្នាំ២០២០កន្លងមក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក