ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីទម្លាយសំឡេងពីផែនការត្រៀមវាយប្រហារលើគ.ជ.ប និងរដ្ឋាភិបាលកម្ពុជាដោយក្រុមប្រឆាំង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទម្លាយសំឡេងពីការត្រៀមធ្វើយុទ្ធនាការរបស់ក្រុមប្រឆាំងសំដៅវាយប្រហារ គ.ជ.ប និងសម្ដេចផ្ទាល់ដែលសម្ដេចថាជាល្បិចបំបែកបំបាក់ដែលមានចិរិតពិសពុលដែលនឹងបង្កផលអាក្រក់សម្រាប់ក្រុមនេះនៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើ Channel Telegram របស់សម្ដេចនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះថាការត្រៀមល្បិតបំបែកបំបាក់សម្ដេចតេជោ និងសម្ដេចក្រឡាហោមរបស់ក្រុមប្រឆាំងគ្មានប្រសិទ្ធិភាពនោះទេ វាមានតែបង្កផលប៉ះពាល់លើក្រុមប្រឆាំងនៅក្នុងប្រទេសឯនោះវិញ។

សម្ដេចថា៖ «នេះជាផែនការរបស់អាក្បត់ជាតិ៣ជំនាន់ ដែលម៉ាឡេស៊ីតើបណ្ដេញចេញពីប្រទេសមុននេះបន្ដិច»

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅក្រុមប្រឆាំងក្រៅស្រុកទាំងនោះថា ការងាររបស់រដ្ឋាភិបាលគឺសម្ដេចក្រឡាហោមដែលជាឧបនាយករដ្ឋមន្ត្រីបានទទួលបញ្ជាសេចក្ដីសម្រេចពីសម្ដេចតេជោដែលជានាយករដ្ឋមន្ត្រី ហើយចំពោះការសម្រេចទទួលស្គាល់ ឬមិនទទួលស្គាល់បក្សភ្លើងទៀន វាជារឿងរបស់ គ.ជ.ប ដែលជាស្ថាប័នឯករាជ្យ។

ក្នុងសារសំឡេងមានរយៈពេលជាង៦នាទីដែលសម្ដេចតេជោ បានទម្លាយ ម្ចាស់សំឡេង ឆាំ ឆានី បានបញ្ជាដល់ក្រុមការងាររបស់ខ្លួនក្នុងការធ្វើវីដេអូវាយប្រហារលើសម្ដេចតេជោ និង គ.ជ.ប ចំពោះការដែលបក្សភ្លើងទៀនមិនអាចចូលរួមបោះឆ្នោតបាន និងចុងវីដេអូ ឆាំ ឆានី បានបញ្ជាឱ្យធ្វើការថ្កោលទោសរដ្ឋាភិបាលកម្ពុជាផងដែរ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានខ្សែកាបឆ្លងទន្លេសាបព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានព្រមានទៅលើ ឆាំ ឆានី ឱ្យប្រយ័ត្នចំពោះការរៀបចំយុទ្ធនាការនេះដោយថារដ្ឋាភិបាលបានដឹងទាំងអស់ពីផែនការរបស់ក្រុមប្រឆាំងទាំងនោះ។

គួរឱ្យដឹងដែរថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កាលពីថ្ងៃទី១៥ ខែឧសភា បានបន្តបដិសេធបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដោយមូលហេតុគណបក្សនេះមិនបានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមច្បាប់បោះឆ្នោត។ នេះជាការបន្តបដិសេធលើកទី២ បន្ទាប់ពីគណបក្សភ្លើងទៀនបន្តរឹងរូសមិនព្រមធ្វើតាមច្បាប់បោះឆ្នោតដែលតម្រូវឱ្យមានសេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ១ច្បាប់ដេលបញ្ជាក់ចេញពីអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក