ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយមិនចាំឈ្មោះតែទំនងជាសំដៅទៅលើ សម រង្ស៊ី ថា រដ្ឋាភិបាលនិងស្វាគមន៍ដោយ BM-21 ប្រសិនជាទណ្ឌិតរូបនេះហ៊ានចូលប្រទេសកម្ពុជាតាមច្រកព្រំដែនថៃនោះ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះក៏ដោយឆ្លើយតបជាមួយនឹងអ្នកវិភាគលោក សេង សារី ដែលបានថាលោក សម រង្ស៊ី អាចចូលមកកាន់ប្រទេសកម្ពុជាវិញតាមរយៈព្រំដែនកម្ពុជាថៃ បន្ទាប់ពីប្រទេសនេះបានរកឃើញមេដឹកនាំថ្មី។
សម្ដេចតេជោលើកឡើងថានេះជាការវិភាគដែលឆ្កួតឡប់ធ្វើឲ្យមនុស្សស្លាប់។
សម្ដេចថា៖ «កុំឡប់វិភាគឲ្យមនុស្សងាប់»៕