ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលនឹងសាងសង់ស្ពានឆ្លងទន្លេចំនួន៣ បន្ថែមទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងសាងសង់ស្ពានឆ្លងទន្លេចំនួន៣ បន្ថែមទៀតដែលតភ្ជាប់ពីភ្នំពេញទៅតំបន់ដទៃទៀតដើម្បីសម្រួលការធ្វើចរាចររបស់ពលរដ្ឋ។

សម្តេចតេជោបានប្រកាសនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងខ្សែកាបឫស្សីកែវ និងស្ពានអាកាសឫស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ថា រាជរដ្ឋាភិបាលនឹងសាងសង់ស្ពានឆ្លងទន្លេចំនួន៣ គឺស្ពានមិត្តភាពកម្ពុជា-កូរ៉េ ស្ពានទី២ គឺស្ពានភ្ជាប់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត និងស្ពានទី៣ គឺស្ពាននៅម្តុំចាក់អង្រែឆ្លងទៅព្រែកប្រា។

សម្តេចថ្លែងថា៖ «សម្រាប់តំបន់របស់យើងទីក្រុងភ្នំពេញនេះ គឺត្រូវការស្ពាន៣ បន្ថែមទៀត ហើយស្ពាន២នឹងចេញជារូបរាងក្នុងរយៈពេលឆាប់ គឺស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងស្ពានល្បឿនលឿន (ពីភ្នំពេញទៅបាវិត) នៅផ្នែកខាងក្រោម»។

ចំណែកស្ពានទី៣ គឺស្ពាននៅម្តុំចាក់អង្រែឆ្លងទៅព្រែកប្រា ដោយសម្តេចបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង គ្រោងយកស្ពានដែកឫស្សីកែវ ទៅដាក់នៅម្តុំចាក់អង្រែដើម្បីឆ្លងកាត់ទៅព្រែកប្រាជាបណ្តោះអាសន្នសិន។

សម្តេចតេជោបញ្ជាក់ថា រាជរដ្ឋាភិបាលចំណាយថវិកាសាងសង់ស្ពានសម្រាប់ពលរដ្ឋឆ្លងដោយមិនយកថ្លៃថវិកាឡើយ។ សម្តេចថ្លែងថា៖ «មិនចង់ឲ្យប្រជាពលនៅពេលឆ្លងស្ពានពេលណាក៏ត្រូវបង់លុយទេពេលនោះទេដូច្នេះហើយបានជាកន្លងទៅយើងបានទិញស្ពានព្រែកព្នៅត្រឡប់មកវិញ ប្រជាជនចងឆ្លងប៉ុន្មានជើងឆ្លងទៅ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក