ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សារសំឡេងសម្ដេចតេជោត្រៀមបង្ក្រាបបាតុកម្មរបស់បក្សភ្លើងទៀននៅតែមានតម្លៃ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើទៅឲ្យអ្នកដែលមានបំណងចង់ធ្វើបាតុកម្មតាមការញុះញង់របស់មេដឹកនាំគណបក្សភ្លើងទាន ឲ្យស្ដាប់សារសំឡេងដែលសម្ដេចបានផ្ដាំផ្ញើកាលពីដើមខែនេះឡើងវិញ។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅស្ពានខ្សែកាបកាត់ទន្លេសាប និងស្ពានអាកាសឬស្សីកែវព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើទៅកាន់សកម្មជនដែលគាំទ្រគណបក្សប្រឆាំងថាសូមកុំជឿតាមការញុះញង់របស់មេដឹកនាំណាមួយនៃគណបក្សនេះដើម្បីធ្វើបាតុកម្មឲ្យសោះ ពីព្រោះវាមិនបានផ្ដល់នូវផលចំណេញនោះទេមានតែការខាតបង់និងការចាប់ដាក់ពន្ធនាគារ។

សម្ដេចថា៖ «សូមកុំរញ៉េរញ៉ៃជាមួយនឹងបាតុកម្មអីសូមកុំរញ៉េរញ៉ៃ។ ខ្ញុំបានផ្ដល់សារហើយសាររបស់ខ្ញុំនៅតែមានតម្លៃ។ ចាប់យកទាំងអស់អ្នកណាក៏ដោយដែលមកបំផ្លាញនៅស្ថេរភាពទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិចាប់យកទាំងអស់»។

សម្ដេចបានលើកឡើងថាសម្ដេចបានដឹងពីរឿងផ្ទៃក្នុងរបស់គណបក្សភ្លើងទៀនទាំងអស់ដែលមានមេដឹកនាំមួយចំនួនប៉ុណ្ណោះដែលចង់ធ្វើបាតុកម្ម។

កាលពីថ្ងៃទី១៣ ខែឧសភា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅពន្ធនាគារឱ្យត្រៀមស្វាគមន៍មេដឹកនាំបក្សភ្លើងទៀនក្រោយពីបក្សនេះបានប្រកាសពីបំណងប្រមូលលផ្ដុំមនុស្សតវ៉ាប្រឆាំងសេចក្ដីសម្រេចរបស់ គ.ជ.ប ដែលបដិសេធមិនឱ្យចូលរួមបោះឆ្នោតខាងមុខ។ សម្ដេចបានអំពាវនាវដល់សមាជិកបក្សនេះកុំជឿតាមការញុះញង់របស់មេដឹកនាំបក្សនេះឱ្យសោះ ខណៈបានឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សាពីផ្លូវច្បាប់ប្រឆាំងនឹងគណបក្សភ្លើងទៀនផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក