ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីជំរុញពលរដ្ឋគាំទ្រដល់កីឡាករមានពិការភាព

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែនបានជំរុញដល់ពលរដ្ឋឲ្យបន្តយកចិត្តទុកដាក់គាំទ្រដល់កីឡាករមានពិការភាព ខណៈការប្រកួតអាស៊ានបារ៉ាហ្គេមកាន់តែជិតចូលមកដល់។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅស្ពានខ្សែកាបកាត់ទន្លសាប និងស្ពានអាកាសឬស្សីកែវព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ថាក្នុងការប្រកួតស៊ីខាងកន្លងទៅកម្ពុជាបានទទួលស្វាគមន៍កីឡាករបានយ៉ាងល្អ ខណៈការរៀបចំអាស៊ានបារ៉ាហ្គេមខាងមុខក៏នឹងត្រូវឲ្យធ្វើល្អបន្ថែមទៀតផងដែរ។ សម្ដេចបានជំរុញឲ្យពលរដ្ឋបន្តគាំទ្រដោយកីឡាករមានពីការភាពទាំងជាតិនិងអន្តរជាតិដែលបានចូលមកលេងនៅកម្ពុជាផងដែរ។

សម្ដេចថា៖ «យើងលើកទឹកចិត្តជនពិការរបស់យើងយើងលើកទឹកចិត្តជនពិការក្នុងក្របខ័ណ្ឌអាស៊ានរបស់យើង»។

សម្ដេចថាការគាំទ្រកីឡាករមានពិការភាពក្នុងប្រទេសសមាជិកអាស៊ានបានជំរុញសមហរណកម្មអាស៊ាន ដែលជាផ្នែកមួយនៃការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនអាស៊ាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក