ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើទៅកាន់អ្នកបន្តវេនអនាគតនាយករដ្ឋមន្ត្រីកម្ពុជាថា ត្រូវធ្វើការបន្តនូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពង្រឹងសេដ្ឋកិច្ច។ សម្ដេចតេជោបានផ្ដាំថាការចំណាយណាដែលមិនចាំបាច់មិនត្រូវធ្វើការចំណាយនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការធ្វើហេដ្ឋារចនាសម្ព័ន្ធពង្រឹងដល់សេដ្ឋកិច្ចនេះគឺជាការបែងចែកផ្លែផ្កានៃកំណើតសេដ្ឋកិច្ចប្រកបដោយសមធម៌ ដែលសំដៅទៅដល់ការបែងចែកនៃសេដ្ឋកិច្ចទៅលើហេដ្ឋារចនាសម្ព័ន្ធ។
សម្ដេចថា៖ «កុំចាយលុយខ្ជះខ្ជាយរបស់ណាដែលមិនត្រូវចាយកុំចាយត្រូវទុកលុយ»។
សម្ដេចលើកឡើងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅស្ពានខ្សែកាបកាត់ទន្លសាប និងស្ពានអាកាសឬស្សីកែវព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣៕