ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រុមអ្នកវិទ្យាសាស្រ្តបង្ហាញតម្រុយថានឹងអាចការពារប្រភេទត្រីយក្សជិតផុតពូជ ក្រោយការតាមដានចរាចររយៈពេល១ឆ្នាំមក

ស្ទឹងត្រែង៖ គម្រោងស្រាវជ្រាវអច្ឆរិយភាពនៃទន្លេមេគង្គ គាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID បង្ហាញតម្រុយថានឹងអាចការពារបាននូវប្រភេទត្រីយក្សជិតផុតពូជ ព្រមទាំងទន្លេដែលប្រភេទត្រីរស់នៅ ក្រោយរកឃើញត្រីបបែលយក្សទឹកសាបដ៏ធំទម្ងន់ ៣០០ គីឡូក្រាម កាលពីឆ្នាំមុននៅក្នុងទន្លេមេគង្គ។

ក្នុងកិច្ចសហការជាមួយរដ្ឋបាលជលផល ក្រុមអ្នកវិទ្យាសាស្ត្រក្នុងរយៈពេល ១២ខែមកនេះ បាននឹងកំពុង តាមដានសត្វបបែលដែលបានបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកមួយនេះ។ បន្ទាប់ពីគេចាប់ត្រីបបែលយក្សដែលអ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះឱ្យថា “បូណ៌មី” បានក្នុងខែ មិថុនា ឆ្នាំ២០២២ និង ត្រូវបានបំពាក់ស្លាកបញ្ជូនសំលេង (acoustic tag) មុនពេលដោះលែងទៅ ក្នុងទន្លេវិញ។

ទិន្នន័យដែលក្រុមអ្នកវិទ្យាសាស្រ្តប្រមូលបានបង្ហាញថា ទោះបីជាវាមានទំហំខ្លួនដ៏ធំពិតមែន ប៉ុន្តែជម្រករបស់សត្វបបែលយក្សញីនេះមានទំហំតូចនៅឡើយ ដែលស្ថិតនៅអន្លង់ នៃទន្លេមេគង្គភូមិភាគឦសាននៃប្រទេសកម្ពុជា ពោរពេញដោយជីវៈចម្រុះ ប៉ុន្តែស្ថិតក្រោមការគំរាមកំហែង។

ប្រធានដឹកនាំ ការស្រាវជ្រាវ របស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គលោក ហ្សេប ហូហ្គេន បានឱ្យដឹងថា ព័ត៌មានថ្មីអំពីត្រីបបែល និងត្រីជិតផុតពូជដទៃទៀតមានសារៈសំខាន់ចំពោះការការពារសត្វដែលជាតំណាងជាតិកម្ពុជា និងការអភិរក្សទន្លេដែលផ្តល់ ស្បៀងដល់មនុស្សរាប់លាននាក់។

លោកបានបន្តថា សត្វបបែលយក្សឥឡូវនេះបានក្លាយជាចំណុចស្នូលនៃការជជែកពិភាក្សាគ្នាដ៏ធំមួយអំពីជោគវាសនានៃទន្លេមេគង្គ និងថាតើធ្វើយ៉ាងណាឲ្យមានមានតុល្យភាពរវាង ការអភិវឌ្ឍអាងទន្លេជាមួយនឹងការគ្រប់គ្រងបរិស្ថាន ដើម្បីឱ្យទន្លេមេគង្គដ៏អសច្ចារ្យនេះអាចបន្តផ្គត់ផ្គង់ដល់ ប្រជាជនក្នុងតំបន់រាប់ជំនាន់តទៅមុខទៀត។

អង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) បានវាយតម្លៃថាសត្វបបែលយក្ស ជាសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជដោយសារតែចំនួនរបស់វាបានថយចុះ រហូតដល់ ៧៩% ក្នុងសតវត្សចុងក្រោយនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក