ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទីលានទុកដាក់សំរាមខេត្តកែបតម្លៃជាង១០លានដុល្លារត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

កែប៖ ទីលានចាក់សំរាមខេត្តកែប នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គជំហានទី២ ត្រូវបានដាក់ឱ្យសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

ទីលានចាក់សំរាមខេត្តកែបសាងសង់ឡើងនៅក្នុងភូមិដំណាក់ចង្អើរ ឃុំព្រៃធំ ក្រុងកែប ក្នុងទំហំដីសរុប១៤ហិកតា។ ទីលានចាក់សំរាមខេត្តកែបនេះសាងសង់មាន៤រណ្តៅដែលអាចមានសមត្ថភាពផ្ទុកសំរាមចំនួន៦សែនម៉ែត្រត្រីគុណ ក្នុងរយៈពេល២០ឆ្នាំ។

ទីលានចាក់សំរាមខេត្តកែប ចំណាយថវិកាសាងសង់ជាង១០លានដុល្លារ ដែលចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ហើយរួចរាល់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានលើកឡើងថា ទីលានចាក់សំរាមខេត្តកែបនេះ គឺជាសមិទ្ធផលដ៏ត្រចេះត្រចង់ ដែលជួយគ្រប់គ្រងសំណល់រឹងក្នុងខេត្តឱ្យមានសោភណ្ឌភាព និងមានសារៈសំខាន់សម្រាប់សុខុមរមនីយកម្ម ខណៈខេត្តកែបគឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ។

បើតាមលោក សោម ពិសិដ្ឋ ទីលានចាក់សំរាមនេះមិនត្រឹមតែសម្រាប់ប្រើប្រាស់ក្នុងខេត្តកែបប៉ុណ្ណោះទេ តែសម្រាប់ខេត្តដទៃទៀតដែលនៅជាប់ខេត្តកែប។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ទីលានចាក់សំរាមនេះ គឺជាកន្លែងសម្រាប់គ្រប់គ្រងសំរាមក្នុងខេត្តកែបទាំងមូល និងស្រុកដែលជាប់ខេត្តកែប ដើម្បីធានាបរិស្ថានល្អ និងសុខុមាលភាពប្រជាពលរដ្ឋ។

គូសបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែឧសភា នេះក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្ពោធដាក់ឱ្យប្រើប្រាស់ទីលានចាក់សំរាមក្នុងខេត្តកំពត និងកែបដំណាលគ្នាដោយទីលានចាក់សំរាមទាំងពីរខេត្តនេះសាងសង់ឡើងក្រោមកម្ចីឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីសរុបជាង១៣លានដុល្លារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក