ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មន្រ្តីប៉ូលិសថៃចោទប្រកាន់បុរសជនជាតិកាណាដាម្នាក់ដែលសម្លាប់ជនជាតិឥណ្ឌាកាលពីឆ្នាំ២០២២

ថៃ៖ ក្រុមប៉ូលិសថៃបានបញ្ជាក់នៅថ្ងៃទី២៩ ខែឧសភានេះថា ពួកគេបានធ្វើការចោទប្រកាន់ទៅលើបុរសជនជាតិកាណាដាម្នាក់ដែលពួកគេពិពណ៌នាថាជាទាហានស៊ីឈ្នួល ពីបទឃាតកម្មលើក្មេងទំនើងជនជាតិឥណ្ឌានៅកោះភូកេត។ គួរឱ្យដឹងថា មន្រ្តីប៉ូលិសបានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីក្មេងទំនើងម្នាក់ឈ្មោះថា Jimi "Slice" Sandhu ត្រូវបានបាញ់សម្លាប់កាលពីខែកុម្ភៈ ឆ្នាំ២០២២។ 

ប៉ូលិសអន្តរជាតិ Interpol បានចេញសេចក្តីជូនដំណឹងគ្រោះថ្នាក់មួយកាលពីឆ្នាំមុនពាក់ព័ន្ធទៅនឹងពលរដ្ឋកាណាដាម្នាក់ឈ្មោះ Matthew Leandre Ovide Dupre ដែលជាប់ពាក់ព័ន្ធនិងករណីឃាតកម្ម។ បុរសអាយុ ៣៨ឆ្នាំខាងលើ ត្រូវបានរដ្ឋាភិបាលកាណាដាធ្វើបត្យាប័ន ហើយត្រូវបានបញ្ជូនត្រលប់មកកាន់់ប្រទេសថៃវិញកាលពីថ្ងៃអាទិត្យ។ អគ្គស្នងការនគរបាលជាតិ លោក Damrongsak Kittiprapas បានប្រាប់អ្នកយកព័ត៌មានថា៖ "ជនល្មើសខាងលើគឺជាបុគ្គលសំខាន់ម្នាក់ និងជាឃាតករស៊ីឈ្នួលអាជីព។ គេបានគេចខ្លួនក្នុងគោលបំណងបញ្ចប់អាជីពរបស់គេ ហើយសូម្បីតែអាវុធក៏គេមិនបានយកទៅតាមខ្លួនដែរ"។ 

សេចក្តីថ្លែងការណ៍របស់ប៉ូលីសបាននិយាយថា Dupre ត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ការប្រើប្រាស់ និងការកាន់កាប់កាំភ្លើងខុសច្បាប់។ យ៉ាងណាមិញ លោក Dupre បានបដិសេធនូវរាល់បទចោទប្រកាន់ទាំងអស់មកលើគាត់។ លោក Damrongsak បាននិយាយថា Dupre គឺជាអតីតទាហាន និងទាហានស៊ីឈ្នួល ដែលបានធ្វើការនៅក្នុងប្រទេសជាច្រើន រួមទាំងអាហ្វហ្គានីស្ថានផងដែរ។ ជនសង្ស័យនេះត្រូវបានបញ្ជូនខ្លួនត្រង់ពីប្រទេសកាណាដា មកកាន់ទីក្រុងបាងកក ប្រទេសថៃតែម្តង តាមជើងហោះហើរពិសេសរបស់កងទ័ពអាកាសថៃ។ លោកមានប្រសាសន៍ថា៖ "នេះគឺជាករណីដ៏លំបាកមួយ គ្មានជើងហោះហើរពាណិជ្ជកម្ម ឬប្រទេសណាមួយអនុញ្ញាតឲ្យយន្តហោះនេះ ឈប់ដើម្បីចាក់សាំងឡើយ ដោយសារពួកគេព្រួយបារម្ភអំពីការចាប់ចំណាប់ខ្មាំង”។ បន្ទាប់ពីចាប់ខ្លួនជនសង្ស័យខាងលើរួចហើយ មន្រ្តីប៉ូលិសនឹង​បន្ត​ស៊ើបអង្កេត​ថា​អ្នកណា​ជាអ្នក​ផ្គត់ផ្គង់​អាវុធក្នុងករណីនេះ។

ប្រទេសកាណាដា និងថៃមានកិច្ចព្រមព្រៀងមួយក្នុងការផ្តល់ជំនួយទៅវិញទៅមក រួមទាំងការធ្វើបត្យាប័នក្នុងសំណុំរឿងព្រហ្មទណ្ឌ។ ព្រះរាជអាជ្ញាថៃ លោក Intranee Sumawong និយាយថា ការិយាល័យបរទេសបានធានាឡើងវិញនូវការព្រួយបារម្ភរបស់កាណាដា ជុំវិញការកាត់ទោសប្រហារជីវិតរបស់ប្រទេសថៃ ក្រោមច្បាប់ធ្វើបត្យាប័នថ្មីមួយ។

គួររំឮកថា ជនរងគ្រោះឈ្មោះ Sandhu ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីលោកបានហោះហើរមកពីប្រទេសម៉ាឡេស៊ី តាមរយៈយន្តហោះឯកជនមួយគ្រឿង៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក