ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនមុនីរាជាត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ដោយនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

អគារសិក្សាថ្មីនេះត្រូវដែលត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវបានសាងសង់ឡើង ដោយចំណាយថវិកាសរុបជិត ២លានដុល្លារសហរដ្ឋអាមេរិក ជាអំណោយឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា និងក្រុមគ្រួសារព្រមទាំងសប្បុរសជននានា។

នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានសំដែងក្ដីរីករាយចំពោះអាគារសិក្សាថ្មីនេះដោយថាវាបានរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែមទៀតសម្រាប់វិស័យអប់រំរបស់កម្ពុជា។ សម្តេចក៏បានបញ្ជាក់ដែលថា ចំពោះថ្នាក់ក្រោយឧត្ដមសិក្សារួមមានថ្នាក់បរិញ្ញាជាន់ខ្ពស់ ឬអនុបណ្ឌិត និងថ្នាក់បណ្ឌិត ដែលទាមទារត្រូវការការជំរុញ និង លើកកម្ពស់ការបណ្តុះបណ្តាល និងត្រូវរកវិធីសាស្រ្តក្នុងការជ្រើសរើសសាស្ត្រាចារ្យដែលពូកែ និងមានបទពិសោធន៍ដើម្បីធ្វើជាអ្នកណែនាំនិក្ខេបបទក្នុងការសិក្សា។

ជាមួយគ្នានេះសម្តេចក៏បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ពង្រឹងបញ្ហានៃភាពធូររលុងនៃការការពារនិក្ខេបបទ និងយកចិត្តទុកដាក់ពិនិត្យទាក់ទិននឹងអ្នកណែនាំនិក្ខេបបទផង និងគណៈកម្មាធិការការពារនិក្ខេបបទផង។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចជួយសាងសង់អគារស្នាក់នៅសម្រាប់និស្សិតសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាមួយខ្នង និងឲ្យអភិបាលរាជធានីភ្នំពេញរៀបចំចាត់ចែងការសាងសង់ចាក់ផ្លូវបេតុង សម្រាប់ទីធ្លាបរិវេណសាកលវិទ្យាល័យនេះផងដែរ។

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសម្រេចផ្តល់ក្របខណ្ឌមន្ត្រីរាជការ ជូនគ្រូ និងបុគ្គលិកបណ្តែត ២៨នាក់ កំពុងបង្រៀន និងបម្រើការងារនៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជាផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក