ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក Elon Musk រំពឹងថានឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅសប្តាហ៍នេះ

ចិន៖ ប្រភពពីបុគ្គលជិតស្និទចំនួន ៣នាក់បានទម្លាយឱ្យដឹងថា អគ្គនាយកក្រុមហ៊ុន Tesla លោក Elon Musk ត្រូវគេរំពឹងថានឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅក្នុងសប្តាហ៍នេះ ដែលនេះនឹងជាការធ្វើដំណើរទៅកាន់ប្រទេសចិនជាលើកដំបូងរបស់លោក Elon Musk ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ។ លោក Musk ក៏ត្រូវបានគេរំពឹងថានឹងមានជំនួបជាមួយមន្រ្តីជាន់់ខ្ពស់ចិនមួយចំនួន និងទស្សនកិច្ចទៅកាន់រោងចក្រក្រុមហ៊ុន Tesla នៅឯទីក្រុងសៀងហៃ (Shanghai) ផងដែរ។ 

យ៉ាងណាក្តី ដោយសារជំនួបនេះត្រូវបានទម្លាយភ្លាមៗ គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើលោក Musk នឹងមានជំនួបជាមួយបុគ្គលណាខ្លះ ឬនឹងត្រូវពិភាក្សាអំពីបញ្ហាអ្វីខ្លះនៅឡើយទេ។ ដោយឡែក ក្រុមហ៊ុន Tesla ប្រចាំប្រទេសចិន រួមជាមួយការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិនមិនបានឆ្លើយតបភ្លាមៗណាមួយចំពោះសំណើសុំការអត្ថាធិប្បាយអំពីបញ្ហានេះទេ។

គួរបញ្ជាក់ថា បើតាមសារព័ត៌មាន Reuter បានរាយការណ៍កាលពីខែមីនាថា លោក Elon Musk កំពុងរៀបចំផែនការធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីអាចមានជំនួបជាផ្លូវការជាមួយនាយករដ្ឋមន្រ្តីចិន លោក Li Qiang នៅដើមខែមេសា អាស្រ័យលើកាលវិភាគជាក់ស្តែងនៃកិច្ចការងាររបស់លោកនាយករដ្ឋមន្រ្តីចិន។ គួរឱ្យដឹងថា ប្រទេសចិនគឺជាទីផ្សារធំបំផុតលំដាប់ទី២របស់ក្រុមហ៊ុន Tesla បន្ទាប់ពីសហរដ្ឋអាមេរិក ហើយរោងចក្រនៅទីក្រុងសៀងហៃគឺជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំបំផុតមួយរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សមួយនេះ។

ដំណើរទៅកាន់ប្រទេសចិនលើកនេះនឹងជាការបង្ហាញខ្លួនយ៉ាងគួរឱ្យភ្ញាក់ផ្អើលរបស់ លោក Elon Musk បន្ទាប់ពីលោកបានធ្វើឱ្យមានភាពភ្ញាក់ផ្អើលលើអ៉ីនធ័រណេតម្តងហើយ ដែលកាលណោះលោកបានឡើងលើឆាក និងរាំនៅឯកម្មវិធីមួយនារោងចក្រទីក្រុងសៀងហៃ កាលពីឆ្នាំ២០២០។​ ការធ្វើដំណើរមកកាន់ប្រទេសចិនលើកនេះ គេក៏រំពឹងថាក្រុមហ៊ុន Tesla នឹងធ្វើការដោះស្រាយបញ្ហាជាច្រើន រួមទាំងការប្រកួតប្រជែងកាន់តែខ្លាំងជាមួយនឹងក្រុមហ៊ុនផលិតរថយន្តចិនដែលកំពុងនាំចេញរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិនរបស់ពួកគេ ខណៈដែលតម្រូវការនៅក្នុងទីផ្សាររថយន្តរបស់ Tesla បានធ្លាក់ចុះ។ 

លោក Elon Musk បានប្រាប់ទៅកាន់ទូរទស្សន៍ CNBC កាលពីដើមខែមីនាថា៖ "មានឧបសគ្គមួយចំនួនលើសមត្ថភាពរបស់យើងក្នុងការពង្រីកនៅក្នុងប្រទេសចិន ប៉ុន្តែនេះពុំមែនជាបញ្ហាសំខាន់នោះទេ"។ នៅក្នុងបទសម្ភាសន៍ដដែល លោក Musk បាននិយាយថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន "គួរតែជាកង្វល់សម្រាប់មនុស្សគ្រប់គ្នា"។ គួរបញ្ជាក់ថា Tesla ក៏បាន និងកំពុង​សាងសង់​រោងចក្រ​មួយ​ក្នុង​ប្រទេស​ម៉ិកស៊ិក ដែល​រំពឹង​ថា​នឹង​ផលិត​រថយន្ត​អគ្គិសនី​តម្លៃ​ទាបសម្រាប់រថយន្ត​អគ្គិសនី​ជំនាន់ក្រោយ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក