ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្រ្តីជាន់ខ្ពស់នៃក្រសួងសង្គមកិច្ចរំពឹងថានឹងមានសំឡេង (កណ្ដឹង) ជំនួយជនមានពិការភាពតាមស្តុបចរាចរណ៍

ព្រះសីហនុ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា បានលើកឡើងថា លោកចង់ឱ្យមានសំឡេងកណ្ដឹងជំនួយនៅតាមស្តុបចរាចរណ៍នីមួយៗ ដើម្បីងាយស្រួលដល់ជនមានពិការភាពភ្នែកនៅពេលឆ្លងកាត់ផ្លូវថ្នល់។

លោក ឯម ច័ន្ទមករា ថ្លែងដូចនេះក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអំពីអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងបទដ្ឋានច្បាប់ជាតិក្នុងកិច្ចគាំពារជនមានពិការភាព នៅខេត្តព្រះសីហនុ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

លោកបានឱ្យដឹងថា ចំពោះបញ្ហានេះលោកបានជជែកពិភាក្សាជាមួយ JICA រួចផងដែរ ដោយថានៅតាមស្តុបចរាចរណ៍នីមួយៗ ពុំទាន់មានសម្លេងសម្រាប់ជនមានពិការភាពភ្នែកនៅពេលឆ្លងកាត់ផ្លូវថ្នល់នៅឡើយ ខណៈដែលពួកគាត់មិនអាចមើលឃើញភ្លើងចរាចរណ៍គឺត្រូវការសម្លេងដែលអាចប្រាប់ថាអាចឆ្លងបាន ឬ មិនទាន់ឆ្លងបាន។

គួរឱ្យដឹងផងដែរថាបច្ចុប្បន្ននៅតាមផ្លូវជាច្រើនក្នុងរាជធានីភ្នំពេញ និងខេត្តសំខាន់ៗមួយចំនួនបានរៀបចំនូវផ្លូវសម្រាប់ជនមានពិការភាពប្រើប្រាស់បានដោយជោគជ័យផងដែរ ខណៈហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ជនមានពិការភាពនៅតាមទីតាំងសាធារណៈក៏ត្រូវបានរៀបចំជាបន្តបន្ទាប់ផងដែរ។

ក្នុងឱកាសនៃការបើកវគ្គបណ្ដុះបណ្ដាលនៅខេត្តព្រះសីហនុនេះផងដែរ លោករដ្ឋលេខាធិការក៏លើកឡើងដែរថា ជនមានពិការភាពគ្រប់រូបមានសិទ្ធិធ្វើការជ្រើសរើសការងារដោយសេរី រីករាយនឹងលក្ខខណ្ឌការងារសមរម្យ និងអំណោយផល និងអាចទទួលបានគម្រោងជំនួយសម្រាប់អ្នកអត់ការងារធ្វើ ក៏ដូចជាសិទ្ធិទទួលស្តង់ដារសុខភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងសុខភាពបន្តពូជ ជារួមគឺសេវាថែទាំសុខភាពជាមូលដ្ឋាន និងតម្លៃសមរម្យ ព្រមទាំងមានលទ្ធភាពទទួលបានគ្រឿងបរិក្ខារពេទ្យ តាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពលកម្មកាយសម្បទា ឬមន្ទីពេទ្យរដ្ឋ។

រដ្ឋលេខាធិការរូបនេះគូសបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យពិការភាពជាការងារអាទិភាពនៅក្នុងវិស័យអាទិភាពសំខាន់ៗដទៃទៀត ជាពិសេសកម្ពុជាបានដាក់ចេញនូវច្បាប់លិខិតបទដ្ឋាន និងគោលនយោបាយសំខាន់ៗមួយចំនួន ក្នុងការធានានូវការមិនរើសអើង ការផ្តល់ឱកាសស្មើភាពគ្នា និងការចូលរួមពេញលេញរបស់បងប្អូនជនមានពិការភាពនៅក្នុងសង្គម។

ជាមួយគ្នានេះ លោក ឯម ច័ន្ទមករា លើកឡើងថា វគ្គបណ្តុះបណ្តាលថ្ងៃនេះ គឺជាបច្ច័យចំណេះបន្ថែមថ្មីមួយទៀតសម្រាប់សមាជិក សមាជិកា នៃក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តព្រះសីហនុទាំងអស់ដែលជាតួអង្គយ៉ាងសំខាន់និងមិនអាចខ្វះបានក្នុងការសម្រេចបាននូវស័ក្តិសិទ្ធិភាពនៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងបទដ្ឋានច្បាប់ជាតិនានាក្នុងកិច្ចគាំពារដល់ជនមានពិការភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក