ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ផ្សោតអ៉ីរ៉ាវ៉ាឌី ជាង៥០ក្បាលកំពុងមានវត្តមាននៅសមុទ្រខេត្តកែប

កែប៖ ផ្សោតអ៊ីរ៉ាវ៉ាឌីទឹកប្រៃ (ដូហ្វីន) ចំនួនជាង៥០ក្បាល ត្រូវបានរកឃើញ ក្នុងដែនសមុទ្រខេត្តកែប នៃប្រទេសកម្ពុជា។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ។

ផ្សោតអ៊ីរ៉ាវ៉ាឌីទឹកប្រៃ (ដូហ្វីន) ឬហៅថាផ្សោតក្បាលត្រឡោក ផ្សោតប្រភេទនេះ ទាក់ទងគ្នាដោយបញ្ចេញសម្លេងផ្សេងៗគ្នា នៅហ្វ្រេក្រង់ទំហំ៦០មេហ្គាហឺត (60Mhz)។ ផ្សោតនេះហែលទឹកមិនលឿនទេ ប៉ុន្តែនៅពេលដែលមានអារម្មណ៍ថា ទទួលគ្រោះថ្នាក់ វាអាចហែលបានដល់ទៅ ២០ទៅ២៥ គីឡូម៉ែត្រក្នុង១ម៉ោង។ ចំពោះអាហារជាប្រចាំរបស់ផ្សោតអ៊ីរ៉ាវ៉ាឌីទឹកប្រៃ គឺ ត្រីល្អិតៗ បង្គារ បង្កង និង មឹកជាដើម។

ផ្សោតអ៊ីរ៉ាវ៉ាឌីទឹកប្រៃ (ដូហ្វីន) ឬហៅថាផ្សោតក្បាលត្រឡោកប្រភេទនេះក៏ប្រទះឃើញមាននៅតំបន់ប្រជុំកោះរ៉ុង ខេត្តព្រះសីហនុ និងតំបន់ពាមក្រសោប ខេត្តកោះកុងផងដែរ។

គួរឱ្យដឹងដែរថា សត្វផ្សោតអ៊ីរ៉ាវ៉ាឌី មានរូបរាងដូចជាមានក្បាលមូល មាត់ទាប មានធ្មេញប្រមាណ១២ ទៅ១៩ ដែលមានប្រវែងរហូតដល់ ២,៧៥ម៉ែត្រ និងទម្ងន់រហូតដល់ ២០០គីឡូក្រោម។ ជាពិសេសផ្សោតនេះ ចេះបាញ់ទឹកពីមាត់ ហើយការបាញ់ទឹកនេះ ជាតិចនិចក្នុងការទាក់ទាញហ្វូងត្រី និងទាក់ទាញទេសចរ ដែលអាចផ្តល់ចំណូលដល់សហគមន៍ទេសចរណ៍ធម្មជាតិផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក