ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិនបដិសេធការអញ្ជើញជំនួបជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក នៅទឹកដីសិង្ហបុរី

ចិន៖ រដ្ឋាភិបាលទីក្រុងប៉េកាំងបានបដិសេធការអញ្ជើញរបស់សហរដ្ឋអាមេរិ កសម្រាប់កិច្ចប្រជុំនៅប្រទេសសិង្ហបុរីរវាងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin និងសមភាគីចិនលោក Li Shangfu។ នេះបើតាមការបញ្ជាក់របស់មន្ទីរបញ្ចកោណនៅថ្ងៃចន្ទ ទី២៩ ខែឧសភានេះ។ 

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកឧត្តមសេនីយ៍ Pat Ryder បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ "ពេញមួយយប់! សាធារណរដ្ឋប្រជាមានិតចិន បានជូនដំណឹងដល់សហរដ្ឋអាមេរិកថាពួកគេបានបដិសេធការអញ្ជើញកាលពីដើមខែឧសភារបស់យើង ចំពោះជំនួបរវាងរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក លោក Lloyd Austin ជាមួយលោក Li Shangfu រដ្ឋមន្រ្តីការពារជាតិថ្មីរបស់ចិន ដែលគ្រោងនឹងធ្វើឡើងនៅក្នុងសប្តាហ៍នេះ ក្នុងប្រទេសសិង្ហបុរី"។ លោកបន្តថា៖ "បើទោះបីជាចិនពុំមានឆន្ទៈក្នុងការបង្កើតទំនាក់ទំនងផ្នែកកងទ័ពជាមួយអាមេរិកនាពេលនេះក្ដី ក៏ប៉ុន្តែការសម្រេចចិត្តនេះនឹងមិនបញ្ឈប់ការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិអាមេរិក ក្នុងការស្វែងរកទំនាក់ទំនងបើកចំហរជាមួយកងទ័ពរំដោះប្រជាជនចិននោះទេ"។

មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់ម្នាក់បានពណ៌នាការអញ្ជើញដែលត្រូវបានបដិសេធថាជា "លេសចុងក្រោយបង្អស់" ដោយនិយាយថា ចាប់តាំងពីឆ្នាំ២០២១ មក ប្រទេសចិនបានបដិសេធ និងមិនឆ្លើយតបជាបន្តបន្ទាប់ទៅនឹងសំណើរបស់ក្រសួងការពារជាតិអាមេរិក ចំពោះការរៀបចំនូវជំនួបមេដឹកនាំសំខាន់ៗ និងទំនាក់ទំនងការងារផ្លូវការជាង ១០លើក។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីការពារជាតិចិន លោក Li Shangfu ត្រូវបានរដ្ឋាភិបាលអាមេរិកដាក់ទណ្ឌកម្មកាលពីឆ្នាំ២០១៨ សម្រាប់ការបញ្ជាទិញអាវុធពីរុស្ស៊ី ប៉ុន្តែមន្ទីរបញ្ចកោណនិយាយថា បញ្ហានេះមិនជាឧបសគ្គសម្រាប់ការជជែក និងទំនាក់ទំនងរវាងថ្នាក់ដឹកនាំវិស័យការពារជាតិប្រទេសទាំងពីរឡើយ។ លោក Lloyd Austin គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីនៅចុងសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចសន្ទនា Shangri-La ដែលជាកិច្ចប្រជុំកំពូលផ្នែកការពារជាតិ ជាទីដែលលោកធ្លាប់បានជួបជជែកជាមួយអតីតរដ្ឋមន្រ្តីការពារជាតិចិន លោក Wei Fenghe កាលពីខែមិថុនា ឆ្នាំ២០២២។ 

គួរបញ្ជាក់ថា រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin ក៏ធ្លាប់មានជំនួបជាមួយលោក Li Shangfu ម្តងទៀតផងដែរនៅប្រទេសកម្ពុជា នាចុងឆ្នាំ២០២២ យ៉ាងណាមិញក៏ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានកើនឡើងនៅឆ្នាំ២០២៣នេះ ជុំវិញបញ្ហានានារួមទាំងបញ្ហាកោះតៃវ៉ាន់ និងបាឡុងដែលអាមេរិកចោទថាជាបាឡុងចារកម្មរបស់ចិនជាដើម ហើយក្រោយមកបាឡុងនោះត្រូវបានបាញ់ទម្លាក់ដោយសហរដ្ឋអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក