កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជាចាប់បានលេខរៀង១៨ ដែលជាលេខហុងស៊ុយល្អ និងងាយចំណាំ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា លើកឡើងថាគណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀង១៨ សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាលេខហុងស៊ុយល្អ និង ងាយស្រួលចំណាំ។

សម្តេចតេជោថ្លែងដូចនេះក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតនៅក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

សម្តេចថ្លែងថា៖ «ឥឡូវបានលេខ១៨ [….] ហើយលេខ១៨ បូក១ ចេញ៩ ហុងស៊ុយ ស្រួលរកណាស់ ប្រាប់គ្នាថាលេខ១៨ហ្នឹង គឺនៅខាងស្ដាំដៃ នៅជ្រុងចុងក្រោយគេ កន្លែងហ្នឹងហើយ ហើយទេវតាបាចផ្កា ស្រួលរកណាស់»។

សម្ដេចតេជោបានលើកឡើងថា លេខរៀង១៨ គឺលេងហុងស៊ុយល្អសម្រាប់គណបក្សប្រជាជនកម្ពុជាមែនពិត ប៉ុន្តែការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រនាពេលខាងមុខនេះ អ្វីដែលសំខាន់គឺនៅលើប្រជាពលរដ្ឋជាអ្នកជ្រើសរើសនោះទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក