ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីជំរុញការពង្រឹងគុណភាពអប់រំពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ក្រោយឧត្ដមសិក្សា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឲ្យបន្តពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាល តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ឧត្ដមសិក្សា និងថ្នាក់ក្រោយឧត្ដមសិក្សា។

សម្តេចតេជោថ្លែងដូចនេះក្នុង ពិធីសម្ពោធពុទ្ធិកសាកលវិទ្យាល័យព្រះសីហៈមុនីរាជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

សម្តេចបានបញ្ជាក់ដែលថា ចំពោះថ្នាក់ក្រោយឧត្ដមសិក្សារួមមានថ្នាក់បរិញ្ញាជាន់ខ្ពស់ ឬអនុបណ្ឌិត និងថ្នាក់បណ្ឌិត ដែលទាមទារត្រូវការការជំរុញ និង លើកកម្ពស់ការបណ្តុះបណ្តាល និងត្រូវរកវិសាស្រ្តក្នុងការជ្រើសរើសសាស្ត្រាចារ្យដែលពូកែ និងមានបទពិសោធន៍ដើម្បីធ្វើជាអ្នកណែនាំនិក្ខេបបទក្នុងការសិក្សា។

សម្តេចមានប្រសាសន៍ថា៖ «មានតែវិធីសាស្រ្តនៅក្នុងការទាញយកសាស្រ្តាចារ្យដែលពូកែៗ និងមានបទពិសោធន៍ ដើម្បីធ្វើជាអ្នកណែនាំនិក្ខេបបទក្នុងការសិក្សានៅទីនេះ បើមិនដូច្នោះទេ និក្ខេបបទរបស់យើងចេះតែសសេរទៅ ចឹងចេះតែនាំគ្នាជាប់ៗទាំងអស់ ប៉ុន្តែនិក្ខេបបទមិនដឹងបែរមុខទៅខាងណាទេ»។

ជាមួយគ្នានេះសម្តេចក៏បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ពង្រឹងបញ្ហានៃភាពធូររលុងនៃការការពារនិក្ខេបបទ និង យកចិត្តទុកដាក់ពិនិត្យទាក់ទិននឹងអ្នកណែនាំនិក្ខេបបទផង និងគណៈកម្មាធិការការពារនិក្ខេបបទផង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក