ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទីលានទុកដាក់សំរាមខេត្តកំពត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

កំពត៖ ទីលានចាក់សំរាមខេត្តកំពត ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ ទីលានចាក់សំរាមក្នុងខេត្តកំពតនេះសាងសង់ឡើងក្រោមកម្ចីឥណទានសម្បទាពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សរុបចំនួនជាង ៣លានដុល្លារ។

ទីលានចាក់សំរាមខេត្តកំពតនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ត្រូវបានសាងសង់ក្នុងផ្ទៃដីទំហំសរុបជាង ១០ហិកតា ស្ថិតក្នុងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ។ ទីលានចាក់សំរាមនេះ មានរណ្តៅចំនួន២ ដោយរណ្តៅនីមួយៗមានជម្រៅ ៣ម៉ែត្រ អាចផ្ទុកសំរាមបានជាង ៤សែនម៉ែត្រគូបដែលអាចប្រើប្រាស់បាន ២០ឆ្នាំ។

ទីលានចាក់សំរាមខេត្តកំពតនេះ ចំណាយថវិកាសាងសង់ជាង៣លានដុល្លារ។ ក្រសួងសាធារណការសាងសង់ទីលានចាក់សំរាមនេះនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ហើយរួចរាល់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានលើកឡើងថា វត្តមានទីលានទុកដាក់សំរាមដ៏ធំសម្រាប់ខេត្តកំពតនេះ មិនមែនមានដោយចៃដន្យនោះទេ ពោលកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុតរបស់ថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូន ដែលមានកិច្ចសហការគ្នាយ៉ាងល្អជាមួយធនាគារអភិវឌ្ឍន៍អាស៊ី។

លោក ម៉ៅ ធនិន បានគូសបញ្ជាក់ថា ទីលានចាក់សំរាមនេះនឹងអាចបង្កើតបរិយាកាសឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិមកកម្សាន្តលេងនៅខេត្តជាប់សមុទ្រមួយនេះផងដែរ។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ការបង្កើតទីលានទុកដាក់សំរាមខេត្តកំពតនេះ គឺរួមចំណែកលើកកម្ពស់សុខមាលភាពពលរដ្ឋក្នុងខេត្តមួយនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក