ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ករណីចាប់អ្នកលក់ក្រឡាននៅផ្លូវជាតិលេខ៥ កាលពីពេលកន្លងទៅ ពេលនេះសាមីខ្លួនចេញមុខបកស្រាយ

បន្ទាយមានជ័យ៖ ក្រោយពីរកឃើញនារីលក់ក្រឡាន នគរបាលខេត្ត ដែលបណ្តាញសង្គមមួយចំនួនធ្វើការផ្សព្វផ្សាយថាមានជនមិនស្គាល់មុខចាប់នារីអ្នកក្រឡានដាក់បញ្ចូលក្នុងរថយន្ត នៅផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រឃុំបន្ទាយនាង ស្រុកមង្គលបូរី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។

នារីជាសាមីខ្លួន ភេទស្រី អាយុ ១៩ឆ្នាំ នៅភូមិពោធិរៀង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី បានចេញមុខបំភ្លឺថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នេះថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៦:៣០នាទី ខ្លួនបានអង្គុយលក់ក្រឡាននៅមុខសាលាឃុំបន្ទាយនាង ក្រោយមកខ្លួនបានឡើងឡានទៅជាមួយឈ្មោះ សុខ វណ្ណះ ហៅប៉ែត អាយុ ២៨ឆ្នាំ នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយគ្មានការបង្ខិតបង្ខំ រឺ ចាប់ជំរិតទេ ព្រោះខ្លួននិងឈ្មោះ សុខ វណ្ណះ ហៅប៉ែតនេះបានស្រឡាញ់គ្នាយូរមកហើយ គឺពួកគេទៅដើរលេងជាមួយគ្នាតែប៉ុណ្ណោះ។

អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលខេត្បបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ ក៏បានប្រកាសច្រានចោលទាំងស្រុង រាល់ការចុះផ្សាយពត៌មានខាងលើ ក្រោយទទួលបានពត៌មានខាងលើ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ បានដឹកនាំបញ្ជាកម្លាំងផែនជំនាញព្រហ្មទណ្ឌ កម្លាំងអធិការនគរបាលស្រុកមង្គលបុរី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ បានបើកការស៊ើបអង្កេត និងស្រាវជ្រាវ រហូតលទ្ធផលបានបង្ហាញថា ពត៌មានខាងលើគឺជាព័ត៌មានមិនពិត គ្មានមូលដ្ឋាន ប្រភពច្បាស់លាស់ជាព័ត៌មានបំពុលសង្គម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក