នាយករដ្ឋមន្ត្រីស្នើឲ្យកែតម្រូវបទចម្រៀងមួយបទទាក់ទងជាមួយនឹងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការកែតម្រូវទៅលើអត្ថន័យនៃបទចម្រៀងមួយបទទាក់ទងជាមួយនឹងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
ថ្លែងនៅក្នុងពិធីសម្ពោធពុទ្ធិកសាកលវិទ្យាល័យព្រះសីហៈមុនីរាជ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាអត្ថន័យនៃបទនេះគឺខុសជាខ្លាំង។
សម្ដេចថា៖ «ទាក់ទងទៅនឹងការសម្ពោធសាកលវិទ្យាល័យសីហមុនីរាជធានីទេតែដោយចម្រៀងទៅសម្ពោធសាកលវិទ្យាល័យសម្ដេចព្រះសីហនុឯណានោះវិញ»។
សម្ដេចថាមានការតែងនិពន្ធបទចម្រៀងច្រើនក៏ប៉ុន្តែគួរណាស់តែផ្ដោតទៅលើភាពត្រឹមត្រូវនៅបទចម្រៀងទាំងអស់នោះ៕
PHOTO: ហ៊ុន យុទ្ធគុណ