ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Kylian Mbappe ជាប់ជាកីឡាករល្អបំផុតប្រចាំរដូវកាល ២០២២/២៣

បារាំង៖ កីឡាករ Kylian Mbappe របស់ក្លិប Paris St Germain ត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំនៅ Ligue1 រដូវកាលនេះ សម្រាប់ ៤រដូវកាលជាប់ៗគ្នា ក្រោយពីបានបន្តជួយឱ្យក្លិបរបស់ខ្លួនគ្រងជើងឯកលីគកំពូលបារាំងជាកំណត់ត្រា ១១រដូវកាលជាប់គ្នា។ គួរបញ្ជាក់ថា កីឡាករសញ្ជាតិបារាំងរូបនេះជាកីឡាករតែម្នាក់គត់ដែលឈ្នះពានរង្វាន់នេះ ៤រដូវកាលជាប់គ្នា ដែលបំបែកកំណត់ត្រារបស់ Zlatan Ibrahimovic ដែលឈ្នះពានរង្វាន់នេះបាន ៣រដូវកាល។ 

កីឡាករ Mbappe ថ្លែងថា៖ "ខ្ញុំសូមថ្លែងអំណរគុណទៅកាន់កីឡាករទាំងអស់ រួមទាំងបុគ្គលិកក្លិប និងអ្នកគាំទ្រដែលជំរុញ ​និងធ្វើការងារនៅពីក្រោយភាពជោគជ័យនេះ។ ខ្ញុំមិនរំពឹងថានឹងឈ្នះពានជាច្រើនលឿនដូច្នេះទេ ប៉ុន្តែខ្ញុំពិតជារីករាយដែលអាចបង្កើតប្រវត្តិសាស្រ្តបាននៅក្នុងប្រទេសរបស់ខ្លួន"។ Mbappe បានប្រកាសពីការបន្តកិច្ចសន្យារបស់ខ្លួនជាមួយ PSG រហូតដល់ឆ្នាំ២០២៤ ជាមួយនឹងជម្រើសនៃការបន្តប៉ុន្មានឆ្នាំបន្តទៀត។ 

ក្រៅពី Mbappe ដែលឈ្នះពានកីឡាករល្អជាងគេបំផុតប្រ​​ចាំរដូវកាល ក្នុងនោះលោក Franck Haise ក៏ត្រូវបានជ្រើសរើសជាគ្រូបង្វឹកល្អបំផុតប្រចាំរដូវកាលផងដែរ បន្ទាប់ពីលោកបានដឹកនាំក្លិប RC Lens ទទួលបានជើងឯករង ដែលនឹងធ្វើឱ្យក្លិបនេះទទួលបានកៅអីបង្ហាញខ្លួននៅ Champions League លើកដំបូងក្នុងរយៈពេល ២១ឆ្នាំ។ 

លោក Franck Haise និយាយទាំងក្តីរំភើបថា៖ "នេះគឺជាសាច់រឿងដ៏វែងឆ្ងាយរយៈពេល ៣រដូវកាល ហើយអ្នកដែលមិននៅក្នុងដំណើរផ្សងព្រេងនេះបន្តទៀតក៏ដោយ ក៏យើងនៅតែចងចាំអ្នកទាំងអស់គ្នា។ អ្វីដែលយើងឆ្លងកាត់មកគឺជាការចងចាំដែលមិនអាចបំភ្លេចបាន"។ គួរបញ្ជាក់ថា លោក Haise បានមកដឹកនាំក្រុម Lens នៅពេលដែលក្រុមនេះប្រកបអាជីពនៅ Ligue 2 កាលពីឆ្នាំ២០២០ ខណៈរដូវកាល ២០២១ និងឆ្នាំ២០២២ បញ្ចប់នៅចំណាត់ថ្នាក់លេខ ៧៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក