ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូរ៉េខាងត្បូងរៀបចំកិច្ចប្រជុំលើកដំបូងរបស់ខ្លួនជាមួយបណ្តាប្រទេសដែនកោះនៃមហាសមុទ្រប៉ាស៊ីហ្វិក

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានចាប់ផ្តើមកិច្ចប្រជុំកំពូលលើកដំបូងរបស់ខ្លួនជាមួយមេដឹកនាំនៃកោះនៃមហាសមុទ្រប៉ាស៊ីហ្វិកនៅថ្ងៃទី២៩ ខែឧសភា ខណៈដែលទីក្រុងសេអ៊ូលស្វែងរកការបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ដែលបានក្លាយជាចំណុចផ្តោតនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏ខ្លាំងក្លាមួយ។

រដ្ឋបាលប្រធានាធិបតីកូរ៉េខាងត្បូង បានចាប់ផ្តើមយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួនកាលពីឆ្នាំមុន ដោយសន្យាថានឹងជំរុញនូវគោលការណ៍សេរីភាព សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ដែលត្រូវបានបង្កើតឡើងតាមលំដាប់ច្បាប់ ចំពេលមានការព្រួយបារម្ភអំពីមហិច្ឆតាសន្តិសុខរបស់ចិនសម្រាប់ដែនទឹកជាយុទ្ធសាស្ត្រ និងឥទ្ធិពលសេដ្ឋកិច្ចក្នុងចំណោមរដ្ឋកោះតូចៗនៅលើមហាសមុទ្រប៉ាស៊ីហ្វិក។

ប្រធានាធិបតីកូរ៉េខាងត្បូងបានជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំមួយចំនួនដែលធ្វើទស្សនកិច្ចកាលពីចុងសប្តាហ៍ រួមទាំងប្រធានាធិបតីកោះ Kiribati លោក Taneti Maamau និងនាយករដ្ឋមន្រ្តីប៉ាពួញូហ្គីណេ លោក James Marape។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីកូរ៉េខាងត្បូងបានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងការអភិវឌ្ឍន៍ សមុទ្រ និងនេសាទព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធសុខភាព និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងកិច្ចប្រជុំទ្វេភាគីជាមួយកោះប៉ាស៊ីហ្វិកនីមួយៗ។ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងក៏មើលឃើញអំពីវិសាលភាពកាន់តែច្រើនសម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលី ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ រ៉ែសំខាន់ៗ និងការប្រែប្រួលអាកាសធាតុជាដើម។

មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles ក៏នឹងចូលរួមកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-កោះប៉ាស៊ីហ្វិកផងដែរ ដែលនេះនឹងបង្ហាញអំពីកិច្ចសហប្រតិបត្តិការរវាងសមាជិកទាំង១៨ នៃវេទិកាកោះប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូងសម្រាប់តំបន់ដែលមានសុវត្ថិភាព។ អូស្ត្រាលី និងនូវែលសេឡង់ គឺជាសមាជិកដ៏ធំបំផុតនៃវេទិកានេះ ដែលជាប្លុកនៃបណ្តាប្រទេសកោះតូចៗភាគច្រើនដែលមានហានិភ័យពីការកើនឡើងកម្រិតទឹកសមុទ្រដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងពឹងផ្អែកលើជំនួយពីដៃគូអភិវឌ្ឍន៍។ កន្លងមក ប្លុក​នេះ​ក៏បាន​ចាត់​វិធានការ​រួម​ក្នុង​ការ​ដោះស្រាយ​ជាមួយ​មហាអំណាច​ធំៗផងដែរ។

នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានសន្យាផ្តល់ជំនួយផ្នែកពាណិជ្ជកម្ម និងអភិវឌ្ឍន៍បន្ថែមទៀតនៅក្នុងកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកោះប៉ាស៊ីហ្វិករាប់សិបនាក់នៅប្រទេសប៉ាពួញូហ្គីណេកាលពីសប្តាហ៍មុន។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយប៉ាពួញូហ្គីណេ បន្ទាប់ពីកិច្ចប្រជុំកំពូលប៉ាស៊ីហ្វិក។ កោះមីក្រូណេស៊ីពុំបានចូលរួមនៅក្នុងកិច្ចប្រជុំនេះបានឡើយ ដោយសារបញ្ហាខ្យល់ព្យុះទីហ្វុងដែលបោកបក់លើដែនកោះមួយនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក