ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ាណែត៖ កងទ័ពកើតចេញពីប្រជាជន ដើម្បីបម្រើផលប្រយោជន៍ប្រជាជនហ៊ានប្តូរផ្តាច់ និងលះបង់កម្លាំងកាយចិត្ត សូម្បីអាយុជីវិតខ្លួនឯង

កំពត៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា កងទ័ពកើតចេញពីប្រជាជន ហើយដើម្បីបម្រើផលប្រយោជន៍ប្រជាជន ដោយហ៊ានប្តូរផ្តាច់ និងលះបង់កម្លាំងកាយចិត្ត និងសូម្បីតែអាយុជីវិតរបស់ខ្លួនឯង ជាពិសេសក្នុងពេលដែលប្រជាជនមានតម្រូវការក្នុងការជួយសង្គ្រោះ ការការពារ និងកិច្ចអន្តរាគមន៍ផ្សេងៗក្នុងពេលមានគ្រោះអាសន្ន។

លោក ហ៊ុន ម៉ាណែត លើកឡើងដូចនេះ ក្នុងពិធីសម្ពោធអគារស្នាក់នៅ និងសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងកំពត និងកងឯកភាពចំណុះ ក្នុងខេត្តកំពត នៅថ្ងៃទី២៩ ឧសភា ២០២៣។

លោកបានឱ្យដឹងថា កងទ័ពគឺបានប្តេជ្ញាការពារ និងថែរក្សាសុខសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ តាមរយៈការទប់ស្កាត់រាល់ការប៉ុនប៉ងបង្កអស្ថិរភាពណាមួយដោយអនុវត្តគ្រប់បទបញ្ជារបស់រាជរដ្ឋាភិបាល។

លោកបញ្ជាក់ថា ដើម្បីតបស្នងចំពោះវីរភាព និងឆន្ទៈដ៏មោះមុតរបស់កងកម្លាំងទាំងអស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងផ្តល់នូវការគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់កងកម្លាំង អតីតយុទ្ធជន និងក្រុមគ្រួសារ តាមរយៈការផ្តល់នូវការឧបត្ថម្ភផ្សេងៗសំដៅ លើកកម្ពស់កម្រិតជីវភាពរស់នៅ និងផ្តល់លំនឹងនៃសេដ្ឋកិច្ចគ្រួសារ។

ចំពោះប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទ ក៏ត្រូវបានដំឡើងជាបន្តបន្ទាប់ ដោយរួមទាំងប្រាក់សោធននិវត្តន៍ផងដែរ។ មួយវិញទៀត ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កន្លងទៅ គឺគ្រប់កងកម្លាំងទាំងអស់ ត្រូវបានផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំង រួមនឹងក្រុមគ្រួសារ ដើម្បីធានាបានសុខភាព និងអាយុជីវិតផង និងដើម្បីរួមចំណែកការពារ និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះផង។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត សម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងយោធិនទូទាំងតំបន់ប្រតិបត្តិការសឹករងកំពត ដែលក្នុងឆ្នាំ២០២២ និងក្នុងរយៈកាលពាក់កណ្តាលឆ្នាំ២០២៣ ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលការងារជាច្រើន ទាំងលើការងារស្នូល ការងារជំនាញ និងកិច្ចសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ក្នុងការការពារសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដោយធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក