ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីហិរញ្ញវត្ថុអះអាងថា សេដ្ឋកិច្ចថៃកំពុងនឹងនរហើយឆ្ពោះទៅរកការងើបឡើងវិញទាំងស្រុង

ថៃ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃបាននិយាយនៅថ្ងៃចន្ទនេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងស្ថិតនៅលើផ្លូវដ៏រឹងមាំមួយក្នុងការងើបឡើងវិញ និងបង្ហាញពីភាពធន់ ដែលជាការរួមចំណែកមកពីការប្រមូលពន្ធដារ និងការដំណើរការបានល្អប្រសើរឡើងវិញនៃវិស័យទេសចរណ៍ក្នុងប្រទេស ខណៈដែលលោករំពឹងថាអត្រាអតិផរណានឹងធ្លាក់ចុះមកនៅក្រោម ៣ភាគរយក្នុងឆ្នាំនេះ។ 

សេដ្ឋកិច្ចនៃប្រទេសធំបំផុតលំដាប់ទីពីរនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានពង្រឹងខ្លួនឡើងវិញលឿនជាងគេការរំពឹងទុកនៅក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២៣ ដែលផ្អែកសំខាន់បំផុតទៅលើការកើនឡើងនៃវិស័យទេសចរណ៍យ៉ាងឆាប់រហ័ស។ រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លោក លោក Arkhom Termpittayapaisith បានប្រាប់វេទិកាធនាគារពិភពលោកថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចថៃដែលរួមចំណែកយ៉ាងច្រើនលើសលុបពីគោលនយោបាយសារពើពន្ធ និងចំណូលផ្សេងៗទៀត ក៏ប៉ុន្តែលោកបានព្រមានថាសកម្មភាពសេដ្ឋកិច្ចទាំងនេះត្រូវតែបន្តអនុវត្តដោយប្រុងប្រយ័ត្ន។

ខណៈដែលមានការព្យាករណ៍ថាអតិផរណានឹងធ្លាក់មកនៅក្រោម ៣ភាគរយនៅឆ្នាំនេះ ដែលការរំពឹងទុកនេះស្ថិតនៅក្នុងគោលដៅរបស់ធនាគារកណ្ដាលដែលបានប៉ាន់ស្មានថាអតិផរណានឹងស្ថិតក្នុងចន្លោះ ១-៣ភាគរយ លោក Arkhom បាននិយាយថា លោកមិនអាចប្រាប់បានទេថាតើនឹងមានការកាត់បន្ថយតម្រូវការសម្រាប់ការដំឡើងអត្រាការប្រាក់ដែរឬទេ។ លោកបានប្រាប់មកកាន់ក្រុមអ្នកសារព័ត៌មាន៖ "គ្រប់មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ! ដោយសារបញ្ហាតម្លៃថាមពល និងវិបត្តិពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក"។ ការស្ទង់មតិមួយបានបង្ហាញថា ធនាគារកណ្តាលថៃត្រូវបានគេរំពឹងថានឹងដំឡើងអត្រាការប្រាក់គន្លឹះរបស់ខ្លួនម្តងទៀតដល់ ២.០ភាគរយ មុនពេលរក្សាស្ថិរភាពនៃអត្រាការប្រាក់នេះរហូតដល់ឆ្នាំ២០២៤។ 

សេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងហិរញ្ញវត្ថុនៅថ្ងៃចន្ទនេះបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ថៃក្នុងខែមេសានេះត្រូវបានគាំទ្រដោយវិស័យទេសចរណ៍កាន់តែរឹងមាំ ផលិតកម្មកសិកម្មកាន់តែខ្ពស់ និងអតិផរណាធ្លាក់ចុះ ខណៈដែលប្រទេសថៃជាទីតាំងល្អក្នុងការទប់ទល់នឹងការប្រែប្រួលជាសកល។ រដ្ឋមន្ត្រីហិរញ្ញវត្ថុក៏បានបញ្ជាក់ថា លោកមានទំនុកចិត្តថាប្រទេសថៃកំពុង​ឈាន​ទៅ​រក​ការ​ស្ទុះ​ងើប​ឡើង​វិញ​យ៉ាង​ពេញលេញ ហើយ​នឹង​វិល​ត្រឡប់​ទៅ​រក​សេដ្ឋកិច្ច​រស់​រវើក​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ។

ក្រសួង​ហិរញ្ញវត្ថុ​ព្យាករ​ថា​កំណើន​សេដ្ឋកិច្ច​នឹង​មាន​៣,៦​ភាគរយ​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​មាន​កំណើន​២,៦​ភាគរយ​កាលពី​ឆ្នាំ​មុន​។ ធនាគារពិភពលោកនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទបាននិយាយថា ប្រទេសថៃកំពុងត្រូវការការដោះស្រាយចំពោះតម្រូវការចំណាយដែលកំពុងកើនឡើង ខណៈដែលកំពុងព្យាយាមរក្សាបំណុលសាធារណៈឱ្យស្ថិតក្រោមកម្រិតនៃការគ្រប់គ្រង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក