ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

យុវជនស្ម័គ្រចិត្តម្នាក់ក្នុងព្រឹតិ្តការណ៍ស៊ីហ្គេមស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ យុវជនស្ម័គ្រចិត្តម្នាក់ក្នុងព្រឹតិ្តការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ឈ្មោះ ផល សំណាង ដែលមានតួនាទីជាអនុប្រធានតំបន់ស្តាតអូឡាំពិក បានជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខណ្ឌជ្រោយចង្វារស្លាប់កាលពីល្ងាចម្សិលមិញថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។

យុវជនស្ម័គ្រចិត្តម្នាក់នោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមខណៈមេឃកំពុងធ្លាក់ភ្លៀង ត្រូវបានរថយន្តជិះបុកបណ្តាលឱ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងតែម្តង។ អ្នកបើករថយន្តក៏ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ។

ថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃជនរងគ្រោះ ចំពោះការបាត់បង់ លោក ផល សំណាង ដែលជាយុវជនដ៏អង់អាចក្លាហាន បានលះបង់នូវកម្លាំងកាយចិត្តចូលរួមការងារសង្គមជាតិដ៏សកម្ម។

CAMSOC-CAMAPGOC ចាត់ទុកដំណឹងមរណភាពរបស់លោក ផល សំណាង គឺជាការបាត់បង់នូវ កូន ចៅ សាច់ញាតិ មិត្តភក្តិ ជាទីស្រលាញ់បំផុត ដែលប្រកបដោយព្រហ្មវិហារធម៍ ជាពិសេសគឺជាការបាត់បង់នូវយុវជនឆ្នើមមួយរូបដែលតែងលះបង់នូវកម្លាំងកាយចិត្តចូលរួមការងារសង្គមជាតិដ៏សកម្ម។

CAMSOC-CAMAPGOC បានរៀបរាប់ដូច្នេះថា៖«យើងទាំងអស់គ្នា នឹងចងចាំនូវវីរភាពរបស់ប្អូន ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការរួមចំណែកសម្របសម្រួល ជួយឲ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជាបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យជាប្រវត្តិសាស្ដ្រដ៏អស្ចារ្យ»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក