BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី២ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៦០ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៦៩ករណី ខណៈអ្នកជំងឺ ៧៦៣នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២២នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី២ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៧៨,៤៧៤នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៤៤២នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៧១,៥១៧នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១០,៩៧១ករណី៕