រដ្ឋមន្ត្រីការពារជាតិថៃថាពិភពលោកគួរសិក្សាពីបទពិសោធន៍របស់សម្ដេចតេជោ | ព្រះមហាក្សត្រ អំពាវនាវជនមានពិការភាពកម្ពុជាបន្តខិតខំអភិវឌ្ឍចំណេះជំនាញឱ្យទាន់យុគសម័យ ជឿនលឿន | រាជរដ្ឋាភិបាលប្តេជ្ញាអនុវត្តប្រកបដោយជោគជ័យនូវផែនការយុទ្ធសាស្ត្រជាតិស្តីពី «ពិការភាព» | រដ្ឋាភិបាលកម្ពុជាណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំកម្មវិធីកម្សាន្តផ្សេងៗ សម្រាប់ជនមានពិការភាព នាទិវាជនមានពិការភាព | ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីអបអរសាទរទិវាជនមានពិការភាពជាតិលើកទី២៥ និងអន្តរជាតិលើកទី៤១ | រាធីកា ក្រុមហ៊ុនឯកទេសថតផ្សាយផ្ទាល់ ថតរូប និងក្រុមតន្ត្រីជំនាញក្នុងថ្ងៃមង្គលរបស់លោកអ្នក | សូម Call 017 838 889 សម្រាប់ព័ត៌មានលម្អិតនិងការបញ្ចុះតម្លៃពិសេស |

ផ្អាកចរាចរនៅលើ និងក្រោមស្ពានបេតុងខ្សែកាបឫស្សីកែវ២ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ឧសភា

ភ្នំពេញ៖ ស្ពានបេតុងខ្សែកាបឫស្សីកែវ នឹងត្រូវដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកចរាចរជាបណ្តោះអាសន្ននូវយានយន្តគ្រប់ប្រភេទឆ្លងកាត់ស្ពាន និងឆ្លងកាត់ទន្លេសាបជុំវិញទីតាំងប្រារព្ធពិធីចាប់ពីម៉ោង២រសៀលថ្ងៃទី៣០ ដល់ថ្ងៃបញ្ចប់កម្មវីធីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

រដ្ឋបាលរាជធានីភ្នំពេញផ្អាកចរាចរបណ្តោះអាសន្ន ដើម្បីដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ រដ្ឋបាលរាជធានីភ្នំពេញ សុំការយោគយល់អធ្យាស្រ័យ និងសូមឱ្យពលរដ្ឋបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបំរិច្ឆេទខាងលើដោយអនុគ្រោះ។ ពេលផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ។

ស្ពានបេតុងឫស្សីកែវ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកដំណើរការជាបណ្តោះអាសន្ននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ខណៈស្ពានដែកបាឡេឫស្សីកែវ ត្រូវបានបិទមិនឱ្យចរាចរតទៅទៀតទេ។

គូសបញ្ជាក់ថា ស្ពានបេតុងឫស្សីកែវ ឆ្លងទន្លេសាប ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក