ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Al Ittihad គ្រងជើងឯកនៃលីគកំពូលអារ៉ាប៊៊ីសាអូឌីត ២០២៣

អារ៉ាប៊៊ីសាអូឌីត៖ ក្លិបបាល់ទាត់ Al-Ittihad បានគ្រងជើងឯកលីគកំពូលអារ៉ាប៊៊ីសាអូឌីត ឬ Saudi Pro League ជាលើកដំបូងរាប់ចាប់តាំងពីឆ្នាំ២០០៩ ក្រោយជ័យជម្នះ ៣-០ ទៅលើក្លិបបាល់ទាត់ Al-Feiha នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភានេះ ខណៈក្រុម Al Nassr របស់ Cristiano Ronaldo របូតឱកាសប្រជែងពានត្រឹមនេះ ក្រោយបានត្រឹមស្មើ Al Ittifaq ១-១។

ក្លិបដែលមានមូលដ្ឋាននៅតំបន់ Jeddah នេះក្ដាប់បាន ៦៩ពិន្ទុគិតត្រឹមសប្តាហ៍ទី២៩ ដែលល្មមគ្រប់គ្រាន់ក្នុងការគ្រងជើងឯក ដោយដាច់ពីក្រុមលេខ២ Al Nassr ដល់ទៅ ៥ពិន្ទុ ខណៈការប្រកួតនៅសល់ត្រឹមមួយប្រកួតទៀតប៉ុណ្ណោះមុនបញ្ចប់រដូវកាលនេះ ដែលមានន័យថាក្លិប Al-Ittihad ជាជើងឯកលីគកំពូលអារ៉ាប៊៊ីសាអូឌីត និងអាចអបអរពានរង្វាន់មុខអ្នកគាំទ្ររបស់ខ្លួនមុនការប្រកួតទល់នឹង Al Ta'ee នាថ្ងៃទី០១ ខែមិថុនាខាងមុខនេះ។ 

លទ្ធផលជ័យជម្នះ និងជាម្ចាស់ជើងឯកលីគកំពូលអារ៉ាប៊៊ីសាអូឌីតនេះមានន័យថា លោក Nuno Espírito Santo បានគ្រងជើងឯកលីគកំពូលលើកដំបូងក្នុងអាជីពរបស់ខ្លួន ខណៈកន្លងមកលោកក៏ធ្លាប់ដឹកនាំក្រុម Wolverhampton Wanderers ឈ្នះជើងឯកលីគទីពីរអង់គ្លេស EFL Championship នៅឆ្នាំ២០១៨ ផងដែរ។ ការគ្រងជើងឯកលីគកំពូលរបស់ក្លិប Al Ittihad មានន័យថាក្លិបនេះនឹងត្រូវបង្ហាញខ្លួននៅវគ្គចែកពូលពាន AFC Champions League ២០២៣/២៤ រួមនឹងការបង្ហាញខ្លួននៅពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៣ផងដែរ ក្នុងនាមជាក្រុមជើងឯកនៃប្រទេសម្ចាស់ផ្ទះពានរង្វាន់នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក