ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំ បណ្តាលឱ្យស្លាប់មនុស្សម្នាក់នៅទីក្រុងគៀវ

អ៊៊ុយក្រែន៖ ជនស៊ីវិលម្នាក់បានស្លាប់បាត់​បង់ជីវិតនៅក្នុងរដ្ឋធានីគៀវ (Kyiv) ប្រទេសអ៊ុយក្រែន បន្ទាប់ពីមានហេតុការណ៍ដ៏ធំមួយនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងរដ្ឋធានីប្រទេសនេះ។ នេះបើតាមការបញ្ជាក់របស់លោក Vitali Klitschko អភិបាលក្រុងគៀវ ដែលបានឱ្យដឹងនៅថ្ងៃអាទិត្យ ទី២៨ ខែឧសភានេះ។ 

អភិបាលក្រុងគៀវ និងជាអតីតអ្នកប្រដាល់អាជីពរូបនេះបានឱ្យដឹងតាមរយៈបណ្ដាញទំនាក់ទំនងសង្គម Telegram យ៉ាងដូច្នេះថា បំណែកយន្តហោះគ្មានមនុស្សបើកបានធ្លាក់នៅជិតស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ខណៈដែលស្ដ្រីវ័យ ៣៥ឆ្នាំម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ និងដោយឡែកបុរសវ័យ៤១ឆ្នាំម្នាក់បានស្លាប់ក្នុងហេតុការណ៍វាយប្រហារនេះ។ លោកបានបន្ថែមថា ប្រព័ន្ធការពារដែនអាកាសរបស់ទីក្រុង Kyiv បានបាញ់ទម្លាក់ យន្តហោះគ្មានមនុស្សបើកជាង ២០គ្រឿង ដែលបានបើកសំដៅមកទីក្រុងនេះ ខណៈអាជ្ញាធរបានអំពាវនាវឱ្យប្រជាជននៅក្នុងទីជំរក ឬទីកន្លែងមានសុវត្ថិភាព ត្បិតការវាយប្រហារនេះធ្វើឡើងលក្ខណៈទ្រង់ទ្រាយធំ។ 

គួរឱ្យដឹងថា កងកម្លាំងរុស្សីបានដាក់គោលដៅធ្វើការវាយប្រហារមកលើទីក្រុងគៀវ (Kyiv) ដែលជារដ្ឋធានីប្រទេសអ៊ុយក្រែន ស្ទើរពេញមួយខែឧសភានេះតែម្តង។ ប្រធានរដ្ឋបាលស៊ីវិល និងយោធាក្នុងតំបន់ លោក Serhii Popko បាននិយាយកាលពីថ្ងៃសុក្រថា មានការវាយប្រហារចំនួន ១៣លើកបានកើតឡើងក្នុងអំឡុងខែឧសភានេះ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅ របាយការណ៍នៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេសរុស្ស៊ីក៏បានកើនឡើងផងដែរ ដែលជាធម្មតាតែងតែកើតមានឡើងនៅក្នុងតំបន់ជាប់ព្រំដែនអ៊ុយក្រែន។ 

អាជ្ញាធរក្នុងតំបន់របស់រុស្សីបាននិយាយថា កាលពីថ្ងៃសៅរ៍កន្លងទៅមានការបាញ់ផ្លោងនៅតំបន់ទាំងនោះដែលបានសម្លាប់មនុស្សពីរនាក់។ ទីក្រុង Moscow បានស្តីបន្ទោសទីក្រុង Kyiv និងបណ្តាប្រទេសអ្នកគាំទ្រនៅលោកខាងលិច ចំពោះការកើនឡើងនៃការវាយប្រហារ និងប្រតិបត្តិការដែលបង្កឱ្យមានការបំផ្លិចបំផ្លាញនានា រួមទាំងហេតុការណ៍វាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើវិមានក្រឹមឡាំង ប៉ុន្តែអ៊ុយក្រែនបានបដិសេធការជាប់ពាក់ព័ន្ធនឹងហេតុការណ៍ទាំងអស់នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក