ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អ្នកនាំពាក្យក្រសួងការបរទេសអះអាងថា កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការបរទេស លោក អាន សុខខឿន ឱ្យដឹងថា កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយគ្រប់គណបក្សនយោបាយទាំងអស់អនុវត្តសិទ្ធិក្នុងរង្វង់ដែនកំណត់នៃច្បាប់ នោះទើបបរិយាកាសអំណោយផលដល់ការបោះឆ្នោតអាចធានាបាន។

អ្នកនាំពាក្យក្រសួងការបរទេស បានធ្វើការកត់សម្គាល់អំពីការបញ្ចេញមតិយោបល់ជាច្រើនជុំវិញបរិយាកាសនយោបាយរបស់កម្ពុជា ក្នុងកិច្ចដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ នាខែកក្កដា ខណៈការអធិប្បាយមួយចំនួនបានបង្កឱ្យមានការភាន់ច្រលំ ធ្វើឡើងដោយគ្មានមូលដ្ឋានការពិត និងមានលក្ខណៈ

លម្អៀងក្រោមហេតុផលនយោបាយ។

សេចក្ដីថ្លែងការណ៍ព័ត៌មានចេញនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ របស់អ្នកនាំពាក្យក្រសួងការបរទេសបានផ្ដល់ការបកស្រាយបំភ្លឺថា មិនមែនសិទ្ធិទាំងអស់ មានលក្ខណៈដាច់ខាតឡើយ ហើយឧក្រិដ្ឋកម្មមួយមិនអាចធ្វើយុត្តិកម្ម ជាការតស៊ូ ផ្នែកសីលធម៌ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ ហើយអវត្តមានគណបក្សនយោបាយចំនួនពីរ ពីដំណើរការបោះឆ្នោត ដោយសារតែការមិនគោរពតាមច្បាប់ មិនធ្វើឱ្យប៉ះពាល់ដល់ភាពសរីនិយម ពហុនិយម និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាឡើយ។

លោកបានឱ្យដឹងទៀតថា ការលើកឡើងថា ចំពោះគណបក្សភ្លើងទៀន ត្រូវបានរារាំងមិនអោយចូលរួមក្នុងការបោះឆ្នោតជាតិនាខែកក្កដា គឺមិនត្រឹមត្រូវ ដោយការពិតគណបក្សនយោបាយនេះ ពុំបានគោរពឱ្យបានហ្មត់ចត់តាមច្បាប់បោះឆ្នោត ទោះបីជាមានសេចក្តីជូនដំណឹង និងការណែនាំជាច្រើនលើកច្រើនសាររបស់អាជ្ញាធរមានសមត្ថកិច្ចយ៉ាងណាក៏ដោយ។ ការខកខានមិនអនុវត្តតាមដំណើរការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត គឺជាការទទួលខុសត្រូវរបស់គណបក្សនេះខ្លួនឯង ក្នុងនាមជាគណបក្សដែលបានដាក់ពាក្យស្នើសុំ។

ក្នុងសេចក្តីថ្លែងការណ៍ដដែលបាន ឱ្យដឹងទៀតថា គណកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលខុសត្រូវក្នុងការអនុវត្តដំណើរការបោះឆ្នោតដោយប្រើប្រាស់ស្តង់ដារតែមួយ និងផ្អែកលើមូលដ្ឋាននៃគោលការណ៍យុត្តិធម៌ សមភាព និងនីតិវិធីត្រឹមត្រូវ ដូចដែលស្ថាប័នគ្រប់គ្រងការបោះឆ្នោតនៅក្នុងបណ្តាប្រទេសដទៃ

ផ្សេងទៀតអនុវត្តដោយគោរពតាមនីតិរដ្ឋ។

ជាមួយគ្នានេះ ប្រសិនបើគណបក្សនយោបាយ១៨ ផ្សេងទៀតគោរពតាមដំណើរការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត នោះគណបក្សដែលមិនគោរពច្បាប់ មិនគួរទទួលបានបុព្វសិទ្ធិពិសេសឡើយ ដើម្បីភាពយុត្តិធម៌គ្រប់គណបក្សទាំងអស់។ ការអនុញ្ញាតឱ្យមានបុព្វសិទ្ធិពិសេសណាមួយនឹងត្រូវចាត់ទុកថា ជាការអនុវត្តស្តង់ដារពីរ។ គណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាគណបក្សនយោបាយមួយទៀត ដែលពុំបានបំពេញកាតព្វកិច្ចដាក់ឯកសារគ្រប់គ្រាន់ ប៉ុន្តែគណបក្សនេះបានប្រកាសទទួលយកដោយសុឆន្ទៈនូវសេចក្តីសម្រេចរបស់អាជ្ញាធរពាក់ព័ន្ធ។

លោក អាន សុខខឿន គូសបញ្ជា់ថា ចំពោះវត្តមានរបស់អ្នកសង្កេតការបោះឆ្នោតវិញ កម្ពុជាសូមស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលមានចំណាប់អារម្មណ៍ ដើម្បីអញ្ជើញមកចូលរួមធ្វើជាសាក្សីដោយផ្ទាល់នៅក្នុងដំណើរការបោះឆ្នោត។ ជារដ្ឋអធិបតេយ្យមួយ សម្លេងឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជាត្រូវតែគោរពតាម ហើយសេចក្ដីអញ្ជើញជាចំហនេះបង្ហាញឱ្យឃើញអំពីសុច្ឆន្ទៈ និងភាព

បើកចំហរបស់កម្ពុជា ចំពោះពិភពលោកខាងក្រៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក